ព័ត៌មាន
កិច្ចប្រជុំ COP29 បន្ថែមម៉ោង ខណៈប្រទេសក្រីក្រច្រានចោលការផ្តល់ឲ្យ២៥០ពាន់លានដុល្លារពីប្រទេសអ្នកមាន
ការចរចាដ៏ក្តៅគគុកស្តីពីកិច្ចព្រមព្រៀងអាកាសធាតុសកល ត្រូវបានកំណត់ថាឈានចូលដល់ថ្ងៃសៅរ៍នេះ បន្ទាប់ពីប្រទេសកំពុងអភិវឌ្ឍ បានច្រានចោលការផ្តល់ឲ្យដំបូងចំនួនត្រឹមតែ២៥០ពាន់លានដុល្លារ ពីប្រទេសអ្នកមាន ដើម្បីជួយពួកគេដោះស្រាយការឡើងកម្តៅភពផែនដីសកល។

ប្រទេសអាស៊ែបៃហ្សង់ ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាកាសធាតុ COP29 បាននិយាយថាការចរចា បានអូសបន្លាយ «រហូតដល់យប់» នៅក្នុងទីក្រុង Baku សមុទ្រ Caspian ដើម្បីបង្កើតបានកិច្ចព្រមព្រៀងចុងក្រោយ។ បញ្ហា នឹងត្រូវបានដាក់នៅចំពោះមុខប្រទេសជិត២០០ សម្រាប់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ នៅថ្ងៃសៅរ៍នេះ។

សំណើដែលត្រូវបានច្រានចោល បានលើកឡើងពីការប្តេជ្ញាចិត្តដែលមានស្រាប់ចំនួន១០០ពាន់លានដុល្លារក្នុងមួយឆ្នាំពីប្រទេសអ្នកមាន ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងពីអ្វីដែលអ្នកជំនាញនិយាយថាប្រទេសកំពុងអភិវឌ្ឍ ត្រូវការ។
ប្រទេសអាស៊ែបៃហ្សង់ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំស្តីពីអាកាសធាតុ COP29 បានជំរុញឱ្យប្រទេសនានា បន្តខិតខំ ប៉ុន្តែបានទទួលស្គាល់ថា តួលេខទឹកប្រាក់២៥០ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវឈានដល់នៅឆ្នាំ២០៣៥ គឺមិន «យុត្តិធម៌ ឬជាមហិច្ឆតា» ដែលត្រូវការគ្រប់គ្រាន់នោះទេ។
សម្ព័ន្ធនៃរដ្ឋដីកោះតូចៗ ដែលបម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងអត្ថិភាព បាននិយាយថា ការផ្តល់ឲ្យនេះ បង្ហាញពី «ការមិនគោរពដល់ជនងាយរងគ្រោះរបស់យើង»។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី