ព័ត៌មាន
សម្ដេចធិបតី ជំរុញលើកស្ទួយវិស័យសាសនាដែលមានសារសំខាន់ជាខ្លាំង ក្នុងការធានាសុខដុមនីយកម្មក្នុងសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រៃនៃកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា ក៏ដូចជាសាសនាដទៃៗទៀត សុទ្ធតែបានបង្រៀនឱ្យមនុស្សចេះគោរព ស្រឡាញ់គ្នា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីបានអញ្ជើញមានប្រសាសន៍លើកឡើងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រី សង្ឃទូទាំងប្រទេសលើកទី៣២
នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣វិច្ឆិកា បន្ទាប់ពីបានដំណើរការអស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១វិច្ឆិកាមក។
សម្តេចបង្ហាញមោទនភាពដែលវិស័យព្រះពុទ្ធសាសនាបានដើរតួនាទីដ៏សំខាន់ជួយអប់រំ គុណធម៌ សីលធម៌ដើម្បីរក្សាសុខដុមនីយកម្មសង្គម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានបន្តថា កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី