ព័ត៌មាន
ពលរដ្ឋអេស្ប៉ាញ រាប់ម៉ឺននាក់ចេញតវ៉ា ជុំវិញវិបត្តិលំនៅឋានដែលមានតម្លៃខ្ពស់ហួសហេតុ
នុស្សប្រហែល ២២.០០០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅទីក្រុងបាសេឡូណា (Barcelona) របស់អេស្ប៉ាញ កាលពីថ្ងៃសៅរ៍ (២៣ វិច្ឆិកា) នៅក្នុងបាតុកម្មចុងក្រោយបង្អស់ដើម្បីទាមទារឱ្យបន្ទាបតម្លៃជួលលំនៅឋាន ដែលបានកើនឡើងខ្ពស់ហួសហេតុ និងលក្ខខណ្ឌរស់នៅកាន់តែប្រសើរឡើង។

វិបត្តិលំនៅឋានបានក្លាយជាបញ្ហាចម្បងនៅអេស្ប៉ាញ ខណៈប្រទេសនេះពិបាកក្នុងការធ្វើឱ្យមានតុល្យភាពដើម្បីលើកកម្ពស់វិស័យទេសចរ ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ខ្លួន និងក្ដីបារម្ភពីតម្លៃជួលដ៏ខ្ពស់ ដោយសារម្ចាស់អចលនទ្រព្យផ្លាស់ប្តូរទៅរកការជួលឱ្យភ្ញៀវទេសចររយៈពេលខ្លីដើម្បីរកកម្រៃកាន់តែច្រើន។

ទិន្នន័យពីទីភ្នាក់ងារលំនៅដ្ឋានកាតាឡាន់ (CHA) បង្ហាញថា តម្លៃនៃការជួល ដែលបានុហត្ថលេខាក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៤ នៅទីក្រុងបាសេឡូណា គឺស្ទើរតែ ៧០% ខ្ពស់ជាងរយៈពេលដូចគ្នាកាលឆ្នាំ២០១៤។
រដ្ឋាភិបាលបានប្រកាសពីការបង្រ្កាបលើការជួលរយៈពេលខ្លី និងតាមរដូវកាលក្នុងខែកក្កដា ហើយគ្រោងនឹងស៊ើបអង្កេតការចុះបញ្ជីនៅលើវេទិកាកក់បន្ទប់ស្នាក់នៅ ដូចជា អ៊ែរប៊ីអែនប៊ី (Airbnb) និង ប៊ុកឃីងដតខម (Booking.com) ដើម្បីផ្ទៀងផ្ទាត់ថាតើពួកគេមានអាជ្ញាប័ណ្ណដែរឬទេ។

បាតុកម្មជាច្រើនបានផ្ទុះឡើងនៅឆ្នាំនេះក្នុងទីក្រុងម៉ាឌ្រីដ ( Madrid) ប្រជុំកោះកាណារី (Canary Islands) និងម៉ាឡាហ្គា (Malaga) ជាទីដែលបុគ្គលិកបដិសណ្ឋារកិច្ចតាមរដូវកាល ពិបាកស្វែងរកកន្លែងស្នាក់នៅ ដោយមានមនុស្សជាច្រើនស្នាក់នៅក្នុងរថយន្តដែលច្នៃជាផ្ទះចល័ត ឬរថយន្តធម្មតារបស់ពួកគេជាដើម៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា