ព័ត៌មាន
ប្រធានរដ្ឋសភានេប៉ាល់៖ វីរភាព និងការលះបង់របស់សម្តេចតេជោក្នុងបុព្វហេតុកសាងសន្តិភាពជាគំរូសម្រាប់ពិភពលោក
នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តដឹកនាំដោយ ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។

ក្នុងឱកាសជំនួបនេះ ឯកឧត្តម Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ឯកឧត្តម Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។ ឯកឧត្តម ក៏បានសម្តែងនូវការចងចាំមិនអាចបំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទី និងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ សម្តេចតេជោ ក៏បានរំឭកផងដែរអំពីអតីតកាលដែលកម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់អាណានិគម ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។

ជាថ្មីម្តងទៀត ឯកឧត្តម Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ។
ជាចុងបញ្ចប់ សម្តេចតេជោ បានទទួលយកការអញ្ជើញរបស់ ឯកឧត្តម Dev Raj Ghimire និងជូនពរប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕


-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB