ព័ត៌មាន
ផលិតផលកម្ពុជាមួយចំនួននឹងត្រូវធ្វើការនាំចេញទៅកាន់ទីផ្សារកូរ៉េនាពេលខាងមុខ
ក្នុងឱកាសប្រារព្ធពិធីទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សមាគមអ្នកផលិតចំណីអាហារកម្ពុជា បានចុះកិច្ចព្រមព្រៀងមួយក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយក្រុមហ៊ុនឯកជនរបស់កូរ៉េ ដើម្បីនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសកូរ៉េ។
ប្រភពសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនាំចេញផលិតផលខ្មែរនេះ បានធ្វើឡើងរវាងឯកឧត្តម មៀវ សុ ទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ជាមួយក្រុមហ៊ុនកូរ៉េ WELLSGROUND ដោយមានលោក Kyongman Kim នាយកប្រតិបត្តិ ជាតំណាងចុះហត្ថលេខា។
ប្រពភពដដែល បានឲ្យដឹងទៀតថា តាមរយៈកិច្ចព្រមព្រៀងនេះ គម្រោងការនាំចេញលើកដំបូងនឹងប្រព្រឹត្តទៅយ៉ាងយូរនៅដើមឆ្នាំ២០២៥ខាងមុខ។ ក្នុងនោះ ផលិតផលសំខាន់ៗដែលគ្រោងនាំចេញ មានដូចជាផលិតផលកសិកម្ម និងផលិតផលកែច្នៃជាច្រើនទៀត។
ឯកឧត្តមប្រធានសមាគម បានមានប្រសាសន៍ថា កម្មវិធីនេះមិនត្រឹមតែបង្ហាញពីការចងសម្ព័ន្ធអន្តរជាតិតែប៉ណ្ណោះទេ ប៉ុ្តែផ្តោតសំខាន់លើការបង្កើតឱកាសថ្មីៗសម្រាប់សហគ្រិនកម្ពុជា និងជំរុញការលូតលាស់នៃផលិតផលស្រុកខ្មែរ។ អនាគតវិស័យនាំចេញនេះ នឹងមានតួនាទីសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងបង្ហាញសក្តានុពលរបស់កម្ពុជា ឱ្យពិភពលោកស្គាល់តាមរយៈផលិតផលដែលមានគុណភាព និងអត្តសញ្ញាណជាតិ។
សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសមិទ្ធផល និងបន្តលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ ទិវានេះ មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី