ព័ត៌មាន
ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្រុករលាប្អៀរ បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បំផុសសិស្សានុសិស្ស ប្រជាពលរដ្ឋខ្មែរ ចេះសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ ដើម្បីសុខភាព
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្រុករលាប្អៀរ បានបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ នៅក្នុងសាលាបឋមសិក្សាស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ នេះ ជាយុទ្ធនាការបំផុសឱ្យសិស្សានុសិស្ស ប្រជាពលរដ្ឋនៅគ្រប់សាលារៀន គ្រប់មូលដ្ឋាន ចេញរើសសំរាម សំអាតបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ នៅរាល់ថ្ងៃព្រហស្សត៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។
ក្នុងយុទ្ធនាការនេះ សិស្សានុសិស្សបានអោយដឹងថា៖ ក្រោយពីបានចូលរួមជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»នេះ បានធ្វើអោយពួកគាត់ជាសិស្ស យល់ដឹងកាន់តែច្រើនទាំក់ទងនឹងការអនាម័យបរិស្ថានជុំវិញកន្លែងរស់នៅ និងសាលារៀន។ អនាម័យបរិស្ថាន ចាំបាច់ណាស់សំរាប់សុខភាពមនុស្សគ្រប់រូប ។ បើមានបរិស្ថានស្អាត អនាម័យល្អ ហូបស្អាត ផឹកស្អាត នោះមនុស្សទូទៅនឹងមានសុខភាពល្អ ជាពិសេសចំពោះសិស្សានុសិស្សទាំងអស់ ពេលមានសុខភាពល្អ អាចមានពេលរៀនសូត្របានពេញលេញ និងូកែៀតផង។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបង្ហាញច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេស ក្នុងការសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ បន្ទាប់ពីកម្ពុជាបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិក បានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចហើយ។ «ជោគជ័យដែលទទួលបាននោះ គឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង៨លាននាក់នៅទូទាំងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋមានភាពស្អាត និងសុខភាពល្អ ជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាន នឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ការប្រមូលទុកដាក់សំរាមទុកដាក់ រួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ ស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម