ព័ត៌មាន
រដ្ឋមន្រ្តីការពារជាតិ សម្តែងមោទនភាពចំពោះក្រុមការងារទប់ស្កាត់ និងការពារនៃការរីកសាយភាយអាវុធគីមីនៅកម្ពុជា
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពជា បានសម្តែងមោទនភាព និងថ្លែងអំណរគុណចំពោះក្រុមការងារនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ដែលបានខិតខំទប់ស្កាត់ និងការពារបានប្រកបដោយប្រសិទ្ធភាពចំពោះការរីកសាយភាយអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរនៅកម្ពុជានាពេលកន្លងមកនោះ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិ អាវុធគីមី ស្តីពីការប្រកាសសមាសភាព នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយកិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ពោះកច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការកន្លងមកពីសំណាក់ សមាជិក-សមាជិកាអាជ្ញាធរជាតិអាវុធគីមី ក្នុងការជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួលលើកិច្ចការងារជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានធ្វើឱ្យអាជ្ញាធរជាតិអាវុធគីមីលេចចេញជារូបរាង និងបន្តលូតលាស់ និងបានបម្រើការងារយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការការពារការរីកសាយភាយអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។
នាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៤ ចែងថា ការផលិត ការប្រើប្រាស់ ការរក្សាទុកអាវុធបរមាណូ អាវុធគីមី ឬអាវុធវេត្រាណូ (អាវុធជីវសាស្រ្ត) ត្រូវហាមឃាត់ដាច់ខាត ។ បន្ថែមលើសនេះកម្ពុជាបានអនុម័តច្បាប់ជាច្រើនដូចខាងក្រោម ដើម្បីទប់ស្កាត់អាវុធមហាប្រល័យ ដែលរួមមានដូចជា អាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូនអាវុធដែលបានរៀបរាប់ខាងលើនេះ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងផងដែរថា ក្នុងគោលបំណងរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់ការរីសាយភាយនៃអាវុធមហាប្រល័យ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ជីវសាស្រ្តវិទ្យុសកម្ម និងនុយក្លេអ៊ែរ ហៅកាត់ថា “អាជ្ញាធរជាតិអាវុធគីមី” ឬ “អ.ជ.អ.គ” កាលពីឆ្នាំ២០០៦ ដើម្បីធ្វើជាចំណុចប្រសព្វរបស់ជាតិ ក្នុងការទាក់ទងឱ្យមានប្រសិទ្ធភាពជាមួយស្ថាប័នជាតិ អង្គការជាតិ-អន្តរជាតិ រដ្ឋភាគីដទៃទៀត និងដើម្បីគ្រប់គ្រងទប់ស្កាត់ការរីកសាយភាយអាវុធមហាប្រល័យនេះ។

អាជ្ញាធរជាតិអាវុធគីមី ឬអ.ជ.អ.គ គឺជាស្ថាប័នជាតិដែលធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាតែមួយគត់ ក្នុងការដោះស្រាយនូវរាល់សកម្មភាពនានាក្នុងការទប់ស្កាត់ការរីកសាយអាវុធគីមី អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងអាវុធនុយក្លេអ៊ែរ អាជ្ញាធរជាតិអាវុធគីមីបានដើរតយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ រៀបចំគោលនយោបាយ និងផែនការសកម្មភាព ផ្សព្វផ្សាយ ធានាការអនុវត្ត តាមដាន ត្រួតពិនិត្យ និងការគ្រប់គ្រងទាក់ទងនឹងការហាមឃាត់ និងទប់ស្កាត់អាវុធមហាប្រល័យ (WMDs) និងបច្ចេកវិទ្យាពាក់ព័ន្ធ ព្រមទាំងមធ្យោបាយដឹកជញ្ជូន និងសារធាតុ ឬសម្ភារៈសម្រាប់ផលិតអាវុធទាំងនេះ។
ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ ទៀ សីហា បាន គាំទ្រយ៉ាងពេញទំហឹង និងដឹកនាំការអនុវត្តកិច្ចការងារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ទាក់ទងនឹងកិច្ចការងារអាវុធគីមីនេះ៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ