ព័ត៌មាន
កាកបាទក្រហម ដឹកនាំក្រុមយុវជនជាតិ-អន្តរជាតិ បោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ
ឧត្ដរមានជ័យ ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ។
ការរៀបចំបោះជំរំយុវជនដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំរបស់ សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។ ការបោះជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ៖ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ។
ការបោះជំរំនេះមានការចូលរួមពីទីប្រឹក្សយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។ ជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម។ រយៈពេល២ថ្ងៃមុនពិធីបើកការបោះជំរំ, គណៈកម្មការរៀបចំ ដោយមានការដឹកនាំគាំទ្រពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានទទួលបន្ទុកគ្រប់គ្រងរួម បានដឹកនាំកម្លាំងចម្រុះ ក្នុងរដ្ឋបាលខេត្តឧត្តរមានជ័យ រួមជាមួយមន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងកម្លាំងយុវជនស្ម័គ្រចិត្ត បានចូលរួមរៀបចំទីតាំងបោះជំរំ ដំឡើងតង់ស្នាក់នៅ កន្លែងចម្អិនម្ហូបអាហារ ការតុបតែងលម្អផ្សេងៗ ដើម្បីឱ្យដំណើរការបោះជំរំ ប្រព្រឹត្តទៅដោយរលូន។
ការបោះជំរំនេះ នឹងមានសកម្មភាពសំខាន់ៗជាច្រើន សម្រាប់សមាជិកសមាជិកាជំរំជាយុវជនទាំងអស់ ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងរៀបចំសកម្មភាពចុះតាមសហគមន៍ ដែលបង្កប់នូវចំណេះដឹង បំណិនជីវិត និងការអប់រំចំពោះយុវជនទាំងអស់ផងដែរ ព្រោះថាគោលបំណងនៃការបោះជំរំនេះ គឺដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដោយយុវជនក្នុងបរិវត្តន៍កម្មឌីជីថល បង្កើតឱ្យមានការរឹតចំណងមិត្តភាព សហប្រតិបត្តិការ សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងជួរយុវជន យុវជនពហុជំនាន់ ពោលគឺមកពីសាខា និងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា។ ផ្ដល់ការសិក្សាជាក់ស្ដែងពីប្រវត្តិនយោបាយ ឈ្នះ ឈ្នះ, ការតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជន, ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមសហគមន៍។ លើកកម្ពស់ការចូលរួមក្នុងការគាំពារថែរក្សាបរិស្ថានបៃង, ការសម្អាតបរិស្ថាន និងបំណិនជីវិត ក្នុងគ្រឹះស្ថានិក្សា។ ការចូលរួមអនុវត្តគម្រោងកែច្នៃសម្រាម និងការយល់ដឹងពីបរិវត្តន៍កម្មឌីជីថលក្នុងវិស័យមនុស្សធម៌ និងបញ្ញាសិប្បនិម្មិត និងផ្ដល់ឱកាសឱ្យយុវជនបានស្គាល់ និងចូលរួមការពារសម្បត្តិវប្បធម៌របស់ប្រទេសជាតិ។
សូមជម្រាបជូនថា ការបើកជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាម ចូលរួមផងដែរ៕
អត្ថបទៈ សំ ងីម

















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម