ព័ត៌មាន
រដ្ឋសភាចេញញត្តិថ្កោលទោសចំពោះសារនយោបាយ បណ្តុះហិង្សា បំបែកបំបាក់ជាតិរបស់ក្រុមជ្រុលនិយម
នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ រដ្ឋសភាកម្ពុជា បានចេញញត្តិថ្កោលទោសចំពោះ សារនយោបាយបណ្តុះហិង្សា បង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។
តាមរយៈញត្តិ រដ្ឋសភាកម្ពុជា បានប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារ នយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។
រដ្ឋសភាបានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារ គ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា ដែលបាន ធ្វើពលីកម្មដើម្បី «ជាតិ សាសនា និង្រះមហាក្សត្រ» រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិជាង ៤ទសវត្សរ៍ កន្លងមកនេះ។ ជាការពិត គេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លីននិងគ្មានមូលដ្ឋាន របស់ក្រុម ប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែរដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹត ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការទ័លច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុង កាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈរហូតដល់ថ្នាក់បណ្តុះនិង សាបព្រោះវប្បធម៌ហិង្សា ការគុំកូន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួន នៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុត ដល់អ្នកជំនាន់ក្រោយនោះឡើយ។
រដ្ឋសភាកម្ពុជាបានលើកឡើងថា លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេបានបង្កការឈឺចាប់ ប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនឹងដឹងគុណយ៉ាង ជ្រាលជ្រៅមិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសហគមន៍អន្តរជាតិផងដែរ។
រដ្ឋសភា ប្តេជ្ញាគោរពនិងការពារដ្ឋធម្មនុញ្ញ ការពារនិងបម្រើឆន្ទៈពលរដ្ឋ ដើម្បីបន្តកសាងនីតិរដ្ឋ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសដំណើរការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មាន សុខដុមរមនានៅក្នុងសង្គម ដោយយកពលរដ្ឋជាស្នូល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមឆន្ទៈរបស់ ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំនាវាកម្ពុជា ឈាន ឆ្ពោះទៅការសម្រេច្យាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
រដ្ឋសភាកម្ពុជាបាន អំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដែលស្រឡាញ់សន្តិភាព លើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងវិជ្ជាជីវៈ សូមប្រឆាំងនឹងថ្កោលទោសជា ដាច់ខាតចំពោះសកម្មភាពជ្រុលនិយមប្រកបដោយគ្រោះថ្នាក់ និងជាការសាបព្រោះវប្បធម៌ហិង្សាពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយមនេះ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម