ព័ត៌មាន
អភិបាលខណ្ឌ៧មករា អំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ ប្រើប្រាស់ប័ណ្ណ បសស ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ
ភ្នំពេញ ៖ មន្ត្រីរាជការនៅមូលដ្ឋានខណ្ឌ៧មករាថ្នាក់សង្កាត់ ប្រធានភូមិ អនុភូមិនិងសមាជិកភូមិបានទទួលបានប័ណ្ឌ បសស ដើម្បីសម្រាប់ពិនិត្យសុខភាពព្យាបាលជំងឺដោយផ្ទាល់ខ្លួន។
នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ចំនួន២៦០ប័ណ្ណ នៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ ។
ក្នុងឪកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌទាំងអស់ ដែលទទួលបានប័ណ្ណមូលនិធិសមធ៌មនាពេលកន្លងមក ពិសេស ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ដែលទើបទទួលបានប័ណ្ណ ត្រូវប្រើប្រាស់ប័ណ្ណ សមធ៌មនេះ មកពិនិត្យសុខភាពគ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា ។
លោក ថេង សុថុល បានលើកឡើងទៀតថ ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មានប្រាក់សំរាប់ជាសារគុណជូនទៅគ្រូពេទ្យ នៅពេលដែលយើងទៅពិនិត្យ និងព្យាបាលជំងឺ និងត្រូវបញ្ឍប់ពីទម្លាប់ជូនសោហ៊ុយជាសារគុណដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រលំបាកផងនោះ ពីព្រោះបញ្ហានេះ នៅពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺនៅកន្លែងណាមួយ គឺមានមន្រ្តី ដែលទទួលការងារនេះ អង្គុយចាំគិតលុយ ឲ្យពេទ្យជំនួសយើងរួចហើយ ។
លោក ថេង សុថុល បានលើកឡើងថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ការចែកបណ្ណ ប.ស.ស នាពេលនេះ គឺសបញ្ជាក់ពីការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាពបងប្អូន។ គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋទាំងអស់ មានសិទ្ឋិទទួលបានការគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ពិសេសផ្តល់អត្ថប្រយោជន៍ជា ប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូន ជូនដល់កម្មករ និយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ឋ៕
អត្ថបទ៖ កុម្ភះ









-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ