ព័ត៌មាន
វិស័យអាកាសចរណ៍៖ក្រុងភ្នំពេញក្លាយជាគោលដៅទាក់ទាញខ្លាំងឡើង ខណៈកំណើនអ្នកដំណើរច្រើនក្នុងឆមាសទី១នៃឆ្នាំនេះ
ភ្នំពេញ ៖ ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirate មកទីក្រុងភ្នំពេញ ក្រុមហ៊ុនកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់ក្រុមហ៊ុន។
នេះបើតាមការបញ្ជាក់របស់ លោក មូហាមេត អាល់ កាស្ស៊ីម (Mohammed Al Qassim) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ។
លោក មូហាមេត អាល់ កាស្ស៊ីម (Mohammed Al Qassim) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន៨០។ លោកបន្តថា ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរី កាលពីខែឧសភា ឆ្នាំ២០២៤។លោកកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់ក្រុមហ៊ុន នឹងកំណើនជើងហោះហើរពីភ្នំពេញទៅកាន់ប្រទេសសិង្ហបុរី។
លោកបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជាទៅក្នុងបណ្តាញោះហើរបពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុង ការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds »។
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងមានកំណើនអ្នកធ្វើដំណើរនាពេលអនាគត ខណៈរយៈពេលមួយឆមាសឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ទទួលបានអ្នកធ្វើដំណើរច្រើនទាំងក្នុងស្រុក និងបរទេស។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអី ប្រភេទ First Class, ៤២ កៅអីនៅ Business Class ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class៕
អត្ថបទ៖ទូច សោភ័ណ






-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)