ព័ត៌មាន
កម្ពុជានឹងអាចទទួលបានក្រុមហ៊ុនធំៗចំនួន៤បន្ថែម លើគម្រោងវិនិយោគវិស័យផ្សេងៗគ្នា
ភ្នំពេញ ÷ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់ក្រុមហ៊ុន ដែលគ្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ធ្វើការ សិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជាតម្រូវការនៅកម្ពុជា និងបានស្វាគមន៍គម្រោងផលិតកម្ម Ceramic, ផលិត Semi-conductor និងការអភិវឌ្ឍអចលនទ្រព្យ លើគម្រោងវិនិយោគនៅកម្ពុជា។
បន្ទាប់ពីកិច្ចប្រជុំ ធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសជំនួបសម្តែងការគួរសម ជាមួយគណៈប្រតិភូក្រុមហ៊ុន Hong Leong Manufacturing Group នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានជំរុញឱ្យតំណាងក្រុមហ៊ុន ជួបពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពង្រីកការ វិនិយោគនៅកម្ពុជា។ ជុំវិញបញ្ហានេះ, ឧកញ៉ា Tan Khee Meng បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនបានគិតគូរវិនិយោគនៅកម្ពុជា មាន ចំនួន៤រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។
ជាការឆ្លើយតប ឯក្តម ជា វុទ្ធី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ ចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតម៉ូតូ, ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែម ពីទំហំទីផ្សារ ក៏ដូចជា តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍ គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគ ក្នុងតំបន់ សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។
ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយទទួលបាន គម្រោងវិនិយោគ ដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ជាច្រើនដូចជា៖ គម្រោងវិនិយោគផលិតសំបកកង់រថយន្ត, សម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន។ បន្ថែមលើនេះ កន្សោម ឧស្សាហកម្ម ក៏ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួនរួមមាន៖ ការផលិតអំពូលលម្អ អគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយានជាដើម។
ទាក់ទងបញ្ហានេះដែរ, ឯកឧត្តម ជា វុទ្ធី ក៏បានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្មឈើដាំ, ការកែ ច្នៃជ័រកៅស៊ូ, និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀត ខណៈបច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងជំរុញលើកកម្ពស់ ការវិនិយោគកែច្នៃ ក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែម៕
អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម