ព័ត៌មាន
ប្រធានសមាគមជាប់អាណត្តិថ្មី ប្តេជ្ញាចិត្តជំរុញវិស័យអចលនទ្រព្យនិងភ្នាក់ងារផ្តល់សេវា ឱ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាប់ក្នុងអាណត្តិថ្មីនេះ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ជំរុញ សម្រួចកិច្ចការដែលនៅសេសសល់ឱ្យចំគោលដៅ, ការការពារពង្រឹងគោរពច្បាប់និងវិជ្ជាជីវៈ, ការកសាងសមត្ថភាព និងការស្តង់ដារ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវា ឱ្យមានភាពរីកលូតលាស់កាន់តែប្រសើរ។
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលត្រូវបានសមាជិកបោះឆ្នោតគាំទ្រ ជា ប្រធានសមាគមក្នុងអាណត្តិបន្ទាប់ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសមាគម និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិទី៩ ឆ្នាំ២០២៤-២០២៦ នៅម្សិលមិញនេះ លោកបានថ្លែងនូវអំណរអរគុណ ចំពោះសមាជិកទាំងអស់ ដែលមាន សេចក្តីទុក និងបោះឆ្នោតជូនដល់លោក ជាប់ជាប្រធានសមាគមនៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តបេសកម្មដឹកនាំ គ្រប់គ្រង ជំរុញលើក កម្ពស់វិស័យវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅក្នុងជំហ៊ានបន្ត។
សម្រាប់អាណត្តិថ្មីនេះ, លោកបានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងជំរុញសម្រួចការងារដែលនៅសេសសល់ ជាពិសេសការដាក់ បញ្ចូលបន្ថែមនូវអ្វីដែលជាការចាំបាច់ នៅក្នុងយវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ដោយដើរឱ្យត្រូវនិងបរិវបថ និងសង្គមដូចជា៖ ពង្រឹងការគោរពច្បាប់ និងវិជ្ជជីវៈ ព្រោះវិជ្ជាជីវៈនេះមានសារៈសំខាន់ណាស់ ដែលជាតួនាទីរបស់សមាគម ក៏ដូចជាអាជ្ញាធរដែល ពាក់ព័ន្ធ ជួយគាំទ្រដល់វិស័យទាំងនេះឱ្យរឹងមាំ, ការកសាងសមត្ថភាព ដើម្បីជំរុញផ្តល់សេវាកម្មមានទំនុកចិត្តពីអតិថិជន និងមាន ប្រសិទ្ធភាពតាមក្រមសីលធម៌វិជ្ជាជីវៈ និងរុញការអនុវត្តប្រកបដោយស្តង់ដារ ទាំងផ្នែកអចលនទ្រព្យ និងភ្នាក់ងារផ្តល់សេវាជាដើម។
ទាក់ទិនវិស័យអចលនទ្រព្យ, លោក សន សៀប បានថ្លែងថា វិស័យអចលនព្រទ្យនេះ គឺវាដើរទន្ទឹមនិងសេដ្ឋកិច្ចរបស់ប្រជាជន, សេដ្ឋកិច្ចប្រទេសជាតិយើង, តំបន់ និងពិភពលោកផងដែរ បច្ចុប្បន្នបើយើងមើលទៅលើសេដ្ឋកិច្ចពិភពលោក គឺមានការងើបឡើងតិច តួចនៅឡើយ បើធៀបនិងឆ្នាំមុន, ក្នុងនោះសម្រាប់សេដ្ឋកិច្ចកម្ពុជា ក៏បានងើបឡើងវិញខ្លះៗផងដែរ។ ចំណែកការរំពឹងមានសម្ទុះ ងើបឡើងខ្លាំងនៅលើវិស័យអចលនវត្ថុនេះ ក៏មិនទាន់មានភាពច្បាស់លាស់នៅឡើយដែរ ។ លោក បន្តថា តាមរយៈដែលយើងសង្កេត ឃើញ, ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន គឺមានការងើបឡើងខ្លះៗ ខណៈថ្លៃលក់លើទីផ្សារ មានតម្លៃទាបជាងមុន។ នៅពេលដែល មានសកម្មភាពទិញ-លក់នេះ វាបានបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញនៅក្នុងទីផ្សារ ពោលគឺយើងត្រូវការសម្រួចកិច្ចមួយចំនួនឱ្យចំ គោលដៅ ដើម្បីភាពរីកលូតលាស់នៃវិស័យអចលនទ្រព្យនៅកម្ពុជា។
សូមញ្ជាក់ថា៖ ជុំវិញវិស័យសំណង់ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្នុងរយៈពេល ៦ខែ ដើម អាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១ ៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណជាង ២,៦ ពាន់លានដុល្លារ។ ទោះបី ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញ ដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏វិស័យ សំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ ជាពិសេសគម្រោងថ្មីៗដែលបានស្នើសុំក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ មានកំណើន ខ្ពស់ជាងៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
ត្ថបទ៖ សុន រ៉ាឌី

















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម