ព័ត៌មាន
ក្រុមការងារចុះជួយស្រុកបាកានរៀបចំព្រឹត្តិការណ៍កីឡាមហាជនអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា
ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ។
ព្រឹត្តិការណ៍កីឡាមហាជននេះ មានការប្រកួតលើវិញ្ញាសារបាល់ទាត់ និងបាលទះ ដោយមានកីឡាករចំនួន៣៧ក្រុមចូលរួមប្រកួតដណ្តើមពានរង្វាន់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាមហាជននេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំការព្រឹត្តិការណ៍កីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រុទ្វាយរំោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត ជាពិសេសដើម្បីបន្តផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់ នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដែលប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាន នូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ។
ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាននេះមានគោលបំណង បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ពិសេសយុវជន និងបង្ហាញពីមិត្តភាព សាមគ្គីភាព ភាតរភាព សុខភាព ចាក់ឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” “ កីឡានាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងភាតរភាព” ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរជម្រាបជូនដែរថា នេះជាលើកទីពីរហើយ ដែលក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ដោយក្នុងឆ្នាំនេះ មានក្រុមកីឡាចូលរួមប្រកួតសរុបចំនួន៣៧ក្រុម មានកីឡាករសរុបចំនួន៧៥២នាក់ (ស្រី២១២នាក់) ដែលមកពីបណ្តាឃុំទាំង៩ និង៤អង្គភាពក្នុងស្រុកបាកាន ក្នុងនោះវិញ្ញាសាបាល់ទាត់មានចំនួន ២៣ក្រុម ដោយបាល់ទាត់មហាជនបុរស១៥ក្រុម បាល់ទាត់មហាជននារី០៦ក្រុម និងមានបាល់ទាត់គូកិត្តិយស០២ក្រុម សម្រាប់វិញ្ញាសាបាល់ទះមាន១៤ក្រុម ក្នុងនោះបាល់ទះបុរស១១ក្រុម និងបាល់ទះនារី០៣ក្រុម ៕ ភិរុណ ពៅ










-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ