ព័ត៌មាន
កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគវិស័យអគ្គិសនីនៅកម្ពុជា
កម្ពុជា-ចិន ពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការធ្វើឱ្យប្រសើរឡើងនូវការ ផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេសថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។

ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ គណៈ ប្រតិភូចិន មកពីខេត្ត Zhejiang ដឹកនាំដោយលោក Yang Yaming ប្រធានសារមន្ទីរសិល្បៈសេរ៉ាមិចទំនើប ខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. នៅចុងសប្តាហ៍កន្លងនេះ, ឯកឧត្តម បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់កម្ពុជា បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។

ក្នុងជំនួបនេះ, ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា៖ ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ, លើសពីនេះទៀត ឯកឧត្តមបានជំរុញលើកទឹកចិត្តក្រុមហ៊ុន ឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក Yang Yaming ក៏បានធ្វើបទឧទ្ទេសនាមខ្លី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបាន ចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យនេះ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវក្តីសោនស្សរីករាយដោយបាន ជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជា ជូនទៅវិនិយោគិនចិនបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម