ព័ត៌មាន
យុទ្ធនាការផ្តល់ថ្នាំបង្ការការពារជំងឺកញ្រ្ជឹល ស្អូចបន្ថែមនៅរាជធានីភ្នំពេញ បានចំនួន១០២%
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះថា យុទ្ធនាការផ្តល់ថ្នាំបង្ការការពារជំងឺកញ្រ្ជឹល ស្អូចបន្ថែមនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីការពារកុមារ សម្រេចបានចំនួន១០២%។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានមានប្រសាសន៍ថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច ឆ្នាំ២០២៤នេះ បានចាប់ផ្តើមពីថ្ងៃទី០១ខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុចាប់ពី៩ខែ ដល់ក្រោម៥ឆ្នាំ។ ជាក់ស្តែងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ការផ្តល់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារ តាមភូមិ ខ្នងផ្ទះសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ ក៏បានបិទបញ្ចប់យុទ្ធនាការផងដែរ ជាលទ្ធផលការផ្តល់វ៉ាក់សាំងជូនកុមារ បានចំនួន១០២% ជាពិសេសថ្នាំបង្ការជំងឺកញ្ជ្រិល ស្អូច អាចការពារកុមារ ឬទារក ពីសេចកី្តស្លាប់ និងផលបាសេៗដូចជា៖ ងងឹតភ្នែក ថ្លង់ ជំងឺរលាកខួរក្បាល ជំងឺរលាកសួត ជំងឺបេះដូងពីកំណើត ជំងឺអន់ថយប្រាជ្ញាស្មារតីជាដើម។
បើតាមលោកវេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តការដង្កោ (ហៅកាត់ OD ដង្កោ) បានដឹងនៅថ្ងៃនេះដែរថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ យើងចាក់វ៉ាក់សាំងកញ្រ្ជឹល ស្អូច ជូនកុមារ បានចំនួន១៤៣៩៩នាក់។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយក្រសួងសុខាភិបាល និងមានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) និងមានការគាំទ្រផ្នែក បច្ចេកទេសពីអង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI)។ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹលនៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជ នដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលទាប ដូច្នេះ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីការ ពា រពីការចម្លងជំងឺកញ្ជ្រឹលនេះ។ នៅលើសកលលោក ចំនួនករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី១៧0,000ករណី ក្នុងឆ្នាំ២០២២ ដល់៣២0,000ករណី ក្នុងឆ្នាំ២០២៣។ ដែលនេះជាមូលហេតុចម្បងដោយសារតែការរំខានដល់ការផ្តល់ថ្នាំបង្ការជាប្រចាំក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។ យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច នេះចែកចេញជាពីរដំណាក់កាល៖ ដំណាក់កាលទីមួយនឹងគ្របដណ្តប់ខេត្តចំនួន១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ រាជធានីភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និងខេត្តត្បូង្មុ) ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងដំណាក់កាលទីពីរ គ្របដណ្តប់ខេត្តចំនួន១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និងខេត្តកែប) ចាប់ ពី ថ្ងៃ ទី២៥ ខែ វិច្ឆិកា ដល់ ថ្ងៃ ទី៦ ខែ ធ្នូ ឆ្នាំ២០២៤៕ អត្ថបទ រដ្ឋា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន23 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម