ព័ត៌មាន
សម្ដេចធិបតី៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សុខដុមនីយកម្មសាសនានៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា។

ក្នុងពិធីនោះ ក្រៅពីប្រកាសស្វាគមន៍ប្រតិភូនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សន្តិភាពនៅកម្ពុជា គឺទើបតែកើតមានជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានអាយុកាលវែងជាងគេនៅក្នុងដំណើរប្រត្ាស្ត្រ្មែរនៅក្រោយសម័យអង្គរជាង ៥០០ ឆ្នាំមកនេះ។ សន្តិភាពគឺជាកត្តាសំខាន់ដែលសហគមន៍អន្តរជាតិអញ្ជើញមកចូលរួមកិច្ចប្រជុំ និងវេទិកានានានៅកម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្ថែមថា ក្រោយមានសន្តិភាព ក្រៅពីប្រឹងប្រែងអភិវឌ្ឍប្រទេស, រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សុខដុមនីយកម្មសាសនា។ សម្ដេចធិបតីរំលេចបន្ថែមថា ចំពោះបងប្អូនជនជាតិភាគតិចចាម ដែលកាន់សាសនាអ៊ិស្លាម ក៏ត្រូ វបានព្រះមហាក្សត្រ និងរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យរស់នៅដោយសុខដុម និងមានសិទ្ធិសេរីភាពដូ ចពលរដ្ឋខ្មែរដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សហគមន៍អ៊ិស្លាមនៅកម្ពុជាក៏ទទួលបាននូវតួនាទីសំខាន់ៗជាច្រើនទាំងនៅក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះមានដូចជា សមាជិកព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មុខតំណែងសំខាន់ៗនៅក្នុងក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកងកម្លាំងប្រដាប់អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរនានាជាច្រើនទៀត៕ ដោយ៖ គង់ ឌិន








-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល