ព័ត៌មាន
រាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស” ជាអាទិភាពទី១ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធនធានមនុស្ស គឺជាកត្តាគន្លឹះសម្រាប់គ្រប់ដំណើរការនៃការអភិវឌ្ឍ។ ក្នុងន័យនេះ ទើបរាជរដ្ឋាភិបាលនៅតែបន្តកំណត់លំដាប់វិស័យអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យក “មនុស្ស”ជាអាទិភាពទី១ ហើយ ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ និងបានកំណត់យក “ការអភិវឌ្ឍធនធានមនុស្ស” ជាបញ្ចកោណទី១ ក្នុងចំណោមបញ្ចកោណទាំង៥។
ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីក៏បានជំរុញប្រជាពលរដ្ឋឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រោះបច្ចេកវិទ្យានេះ គឺជាផ្នែកមួយនៃជីវិតទៅហើយ មិនថានៅក្នុងវិស័យណា ក៏មានការចាំបាច់ក្នុងការប្រើប្រាស់ដែរ ។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាច្រើនដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងការធ្វើទំនើបកម្មឌីជីថលលើគ្រប់វិស័យ។ ជាក់ស្ដែង សូម្បីតែការធ្វើទិដ្ឋាការ (VISA) និងការដាក់លក់សំបុត្រចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវធ្វើតាមប្រព័ន្ធអនឡាញ និងម៉ាស៊ីនស្វ័យប្រវត្តិ រួចទៅហើយ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សនេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកសាងធនធានមនុស្សដើម្បីឱ្យកូនខ្មែរមានភាពរឹងមាំ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត និងមានភាពម្ចាស់ការលើខ្លួនឯងលើគ្រប់វិស័យ និងប្រកាន់យកទស្សនៈ ពង្រឹងជាតិខ្មែរ គឺពង្រឹងខ្លួនឯង ។ ជាមួយគ្នានេះ យើងអាចអភិវឌ្ឍធនធានមនុស្សរីកចម្រើនទៅមុខបានលុះត្រាតែប្រទេសយើងមានសុខសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ល្អ ហេតុនេះ ត្រូវថែរក្សាឱ្យបាន។
មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ត្រូវប្រកាន់នូវផ្នត់គំនិតវិជ្ជមាន ព្រមទាំងដាក់ទិសដៅការងារឱ្យចំ និងច្បាស់លាស់ដើម្បីទទួលបានជោគជ័យក្នុងជីវិត ហើយត្រូវខិតខំព្យាយាមក្នុងការដោះស្រាយបញ្ហានានា ។ ការបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ « ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ដោយមុននឹងធ្វើកិច្ចការអ្វីមួយត្រូវកំណត់អាទិភាពការងារទៅតាមលំដាប់លំដោយ, ក្ដាប់ឱ្យបាននូវគោលបំណង និងគោលការណ៍របស់ថ្នាក់លើ រួចត្រូវព្យាយាមបំពេញការងារឱ្យលឿន និងដោះស្រាយបញ្ហាឱ្យបាន និងស្របតាមគោលគំនិតរបស់ថ្នាក់លើឱ្យអស់លទ្ធភាព ក្នុងករណីដោះស្រាយមិនបាន ត្រូវសុំគោលការណ៍ និងរាយការណ៍។









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា