ព័ត៌មាន
ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម៖ ការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធបានជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និងសំណេះសំណាលជាមួយអតីតយុទ្ធជនជាច្រើនគ្រួសារ។
ក្នុងពិធីនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចទាំងទ្វេរមិនភ្លេចឡើយចំពោះបងប្អូនដែលជាអតីតយុទ្ធជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។
ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្ដី បានថ្លែងកោតសរសើរចំពោះសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ដែលបានបំពេញមុខនាទីរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ហើយថាទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុតសម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម ក្នុងការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជនដែលមានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ថ្លែងថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជនដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន ពិសេសផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងផ្តល់ឱកាសជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបំរើការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ៕

-
កីឡា5 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន7 days ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា4 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
ព័ត៌មាន1 week ago
Finalizing the ASEAN Observer Team’s Terms of Reference is an Urgent Priority, Spokesperson (8 August, 2025)
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
កីឡា3 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
Uncategorized4 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ