ព័ត៌មាន
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសែប ស្រុកកំពង់ត្រឡាចតម្លៃជាង១៥០លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥នេះ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានតម្លៃជាង១៥០លានរៀល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រងិល, និងឯកឧត្តម លោក លោកស្រី សមាជឹកសមាជិការប្រមាណជាង៥០០នាក់ទៀត។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូ ពីសុខទុក្ខបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយនៅពេលនេះសមិទ្ធផលថ្មីជាអគារស្នាក់ការគណបក្សប្រជាជនឃុំសែបនេះ ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ឯកឧត្តម បានថ្លែងអំណរគុណដល់លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានចុះជួយឃុំសែប ដែលបានដឹកនាំសាងសង់អគារស្នាក់ការគណបក្ស រួមនិងលោកប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សត្រូវការប្រើប្រាស់ ជាពហុប្រយោជន៍យ៉ាងចាំបាច់។ អគារស្នាក់ការគណបក្សប្រជាជនឃុំសែបនេះ ធ្វើឡើងពីបេតុង ឆ្អឹងដែក ប្រក់ក្បឿងជ័រ មានទទឹង៩,៦០ម បណ្តោយ២៤ម កំពស់៧ម ដែលបានសង់លើផ្ទៃដីទំហំ១៣អា និង២៦សង់ទីអា ស្ថិតនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ទកំពង់ឆ្នាំង។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានភាពរីកចំរើនជាបន្តបន្ទាប់ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដោយបានតភ្ជាប់ពីទីក្រុងទៅជនបទគ្រប់ទីកន្លែង និងតភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយទៀត។ ដោយសារមានការគិតគូរ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា បានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងមានសុខសន្តិភាព សណ្តាប់ធ្នាប់ល្អដល់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសសមាជិកសមាជិការគណបក្សប្រជាជនដែលបានយល់ពីតំលៃនៃសុខសន្តិភាព ដែលបាន និងកំពុងរួមគ្នាថែរក្សាឲ្យគង់វង្សល្អ ព្រោះមានតែសុខសន្តិភាពនេះទេ ដែលធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ