ព័ត៌មាន
កាកបាទក្រហមកម្ពុជាប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១ និងសហការី បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កុមារកំព្រា នៅមណ្ឌលមែកឈើ ចំនួន១៨៦នាក់ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
មានប្រសាសន៍សំណេះសំណាលសួរសុខ ដល់គណះគ្រប់គ្រង បុគ្គលិក ម៉ែដោះ និងកុមារា កុមារីតូចៗ នៅក្នុងមណ្ឌ លមែកឈើនាឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជ បន្ទូលហ្លូងម៉ែ នរោត្តម មុនិនាថ សីហនុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្ដីនឹករលឹក អាណិតស្រឡាញ់ចំពោះកូនៗ កុមារា កុមារី តូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលមែកឈើ ទាំងអស់។ ជាមួយគ្នានេះលោកជំទាវ ម៉ែន នារីសោភ័គ មានការស្ញប់ស្ញែងចំពោះលោក ផន ផល្លា និង អ្នកស្រី សុវណ្ណារី ដែលបានទំនុកបម្រុងគិតគូរយកចិត្តទុកដាក់ រកជំនួយឧបត្ថម ដើម្បីចិញ្ចឹមបីបាច់ថែរក្សាកុមារតូចៗ ដែលជាកុមារកំព្រារស់នៅក្នុងមណ្ឌលមែកឈើនេះឱ្យរស់រានមានជីវិតដូចកុមារទូទៅ ថែមទំាងផ្តល់ការថែទាំសុខភាព ទាំងការសិក្សារៀនសូត្រ ទាំងចំណេះ ដឹងទូទៅ និងភាសាបរទេសទៀតផង។
លោកជំទាវអគ្គលេខាធិការរងទី១ សូមគោរពថ្លែងអំណរគុណដល់ បុគ្គលិក ម៉ែដោះទាំងអស់នៅទីនេះ ដែលគាត់បាន លះបង់ពេលវលា មើលថែទាំកុមារតូចៗដូចជាកូនបង្កើត ដោយម៉ែដោះម្នាក់ៗមើលថែកូនៗរហូតដល់៨នាក់ ពិតជាមិនងាយ ស្រួលនោះទេ ព្រោះពួកគេនៅតូចៗ។ លោកជំទាវបន្តថា លោកផល្លា និងអ្នកស្រី សុវណ្ណារី បានរួមចំណែកចូលរួមកសាង អភិ វឌ្ឍធនធានមនុស្ស បណ្ដុះបណ្ដាលកុមារកំព្រាទាំងអស់បានយ៉ាងល្អ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងរួមចំណែក អភិវឌ្ឍប្រទេសជាតិ ដើម្បីឈានទៅប្រទេសដែលមានការអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ព្រោះកុមារតូចៗនៅទីនេះ គឺជាទំពាំងស្នងឫស្សី ដើម្បីជាការតបស្នង ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ លោកជំទាវអគ្គលេខាធិការរងទី១ សូមផ្តាំផ្ញើដល់កុមារា កុមារីតូចៗថា ចូរចៅៗថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ កុំញុំាប្រៃពេក ផ្អែមពេក ព្រោះវានាំឱ្យកើតជំងឺមិនឆ្លង នានា។ លើសពីនោះទៀត សូមចៅៗទាំងអស់ខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង ត្រូវស្តាប់ការទូន្មាន របស់អាណា ព្យាបាលនៅទីនេះ ដែលម៉ែដោះមើលថែពួកចៅៗដូចជាកូនបង្កើត។
លោក ផន ផល្លា ប្រធានគ្រប់គងមណ្ឌលមែកឈើ ពិតជាគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កាកបាទ ក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ដល់អ្នកដែលងាយរងគ្រោះបំផុត គ្រប់ទិសទី ជាពិសេសកុមារកំព្រា កុមារដែលគេបោះបង់ចោល។ ជាអតីតកុមារដែលធ្លាប់រស់នៅក្នុង មណ្ឌលមែកឈើ តាំងឆ្នាំ ១៩៩៧ លោក ផល្លា បានឱ្យដឹងថា បច្ចុប្បន្នមណ្ឌលមានកុមារកំព្រា ដែលកំពុងរស់នៅទីនេះចំនួន១៨៦នាក់ ក្នុងនោះមាន កុមារីជាង៥០% ដែលកុមារកំព្រាទាំងនេះយកមកពីគ្រប់ទិសទីតាំងពីអាយុ១ថ្ងៃមកម្លះ ហើយពួកគេសុទ្ធតែដាក់ត្រគូល ផល្លា ទាំអស់។
សូមជម្រាបថា អំណោយប្រគល់ជូន មណ្ឌលមែកឈើ នាពេលនេះរួមមាន៖ អង្ករ៣តោន, មី៣០កេស, ត្រីខ៥កេស, ទឹកស៊ីអ៊ីវ១0យូរ, អង្គរសុខភាព២០កេស, ឃីត៥០, ទឹកក្រូច២០កេស, ទឹកបរិសុទ្ធ២០កេស, ម្សៅទឹកដោះគោ១00កំប៉ុងតូច, សាប៊ូបោកខោអាវ១២០លីត្រ, សាប៊ូកក់សក់១៨០លីត្រ, សាប៊ូដុសខ្លួន២០០ដុំ, សាប៊ូលាងចាន៣០លីត្រ, ថ្នាំដុស
ធ្មេញ២០០ទីប,ច្រាស់ដុសធ្មេញ២០០ដើម, ថវិកាដប់លានរៀល និងអាហារសាមគ្គីមួយពេលផងដែរ៕
អត្ថបទ៖ សំ ងីម




















-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS18 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច