ព័ត៌មាន
រដ្ឋមន្រី្តក្រសួងសុខាភិបាល ធ្វើទស្សនកិច្ចនៅទីក្រុងហុងកុង ផ្លាស់ប្តូរបទពិសោធន៍ភាពជាអ្នកដឹកនាំ ក្នុងផ្នែកសុខាភិបាលសាធារណៈ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយគណៈប្រតិភូក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥(ថ្ងៃទី១) ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារ និងគ្រប់គ្រងជំងឺ និងគ្រឿងញៀន នៃទីក្រុងហុងកុង។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍លើការគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង កិច្ចការជាយុទ្ធសាស្ត្រលើការថែទាំសុខភាពបឋម រួមទាំងការស្រាវជ្រាវ ពាកពន្ធ័ទៅនឹងការបង្ការ pandemic នាពេលអនាគត។
នារសៀលថ្ងៃដដែលឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល ត្រូវបានទទួលស្វាគមន៍នាអាហារថ្ងៃត្រង់ ដោយគណៈប្រតិភូសុខាភិបាលក្រុងហុងកុង ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ LO Chung-mau,, Secretary for Health លេខាធិការសុខាភិបាល និងបានទទួលការអញ្ជើញជួបប្រជុំពិភាក្សាការងារដោយ Dr. Tony KO, Chief Executive, Hospital Authority (HA) និងក្រុមការងារនៃក្រុងហុងកុង ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើភាពជាអ្នកដឹកនាំ ក្នុងផ្នែកសុខាភិបាលសាធារណៈ ពិសេសសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ ៖ ១) ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលសាធារណៈ ២) ការចែករំលែកចំណេះដឹង និងបច្ចេកវិជ្ជាទំនើបក្នុងការគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឆ្លើយតបបន្ទាន់។ ក្រោយពីជំនួបពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលមកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospital។ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាល ក៏បានទទួលជួបពិភាក្សាការងារជាមួយ Mr. Erick TSANG Kwok-wai រដ្ឋលេខាធិការធម្មនុញ្ញ និងកិច្ចការដីគោក (Secretary for Constitutionaland Mainland Affairs) និងក្រុមការងារផងដែរ។ ជំនួបពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការបង្ហាញអំពីដំណើរវិវត្តន៍ និងកិច្ចអភិវឌ្ឍន៍នានានៃក្រុងហុងកុងសាធារណរដ្ឋប្រជាមានិតចិន រួមទាំងការអភិវឌ្ឍន៍ជាពិសេសនៃតំបន់ឈូងសមុទ្រ ក្វាងទុង-ហុងកុង-ម៉ាកាវ (Greater Bay Area)។
ដោយឡែកនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃទី២) ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញទទួលជំនួបជាមួយលោក Algernon YAU លេខាធិការក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ លោក Algernon YAU បានជម្រាបជូនប្រតិភូសុខាភិបាលកម្ពុជាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ និងសក្តានុពលសហប្រតិបត្តិការវិស័យផ្សេងៗ រួមទាំងវិស័យសុខាភិបាល ពិសេសផ្នែកមន្ទីរពេទ្យ ។ លោក Algernon YAU បានសំដែងការកោតសរសើរអំពីវឌ្ឍនភាពដ៏រហ័ស និងរឹងមាំនៅកម្ពុជា និងបានរំលឹកពីគោលនយោបាយគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” (Belt and Road Initiative) ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពសាធារណៈ ជាចម្បង។
នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងកោតសសើរពីភាពរីកចម្រើននៃក្រុងហុងកុង និងបានលើកឡើងពីសារៈសំខាន់នៃការចងសម្ព័ន្ធសហប្រតិបត្តិការជាសកល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងក្នុងវិស័យសុខាភិបាល ជាពិសេសការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការគាំទ្រគម្រោងសហប្រតិបត្តិការនានា ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនទាំងសងខាង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងបង្កើនសុភមង្គលសម្រាប់ប្រជាជនក្នុងតំបន់ និងសកលលោក។
នៅថ្ងៃដដែលឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលន្ត្រី និងគណៈប្រតិភូអមដំណើរ បានជួបប្រជុំជាមួយលោក Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង។ ក្នុងកិច្ចប្រជុំនេះ លោក Ricky YAU បានជម្រាបជូនពីការអនុវត្តការងាររបស់គណៈកម្មការប្រឆាំងអំពើពុករលួយឯករាជ្យ នៃទីក្រុងហុងកុង ដោយធ្វើការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការការពារកុំឱ្យមានភាពមិនប្រក្រតីកើតឡើង ដោយលោកបានរំលេចថា បច្ចុប្បន្ននេះ ករណីមិនប្រក្រតីធ្លាក់ចុះច្រើន នៅហុងកុង។
ឯកឧត្តមសាស្រាចារ្យរដ្ឋមន្រ្តី និងលោក Ricky YAU បានផ្លាស់ប្តូរគំនិតយោបល់ និងបទពិសោធន៍លើការខិតខំ ដោះស្រាយករណីមិនប្រក្រតីទាំងឡាយ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល ដើម្បីជាមូលដ្ឋាន ពន្លឿនកិច្ចការអភិវឌ្ឍន៍វិស័យដ៏មានសារៈសំខាន់នេះ។
តមកឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានចូលរួមតាមការអញ្ជើញរបស់វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រអនុវត្តន៍ក្រុងហុងកុង កម្មវិធីនេះ បានផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៏ បច្ចេកវិទ្យា ស្ទើរគ្រប់វិស័យសំខាន់ៗ ក្នុងនោះរួមទាំងសុខាភិបាល ផ្នែកឌីជីថល (Digital Health) ដែលជាផ្នែកមួយនៃការចូលរួមយ៉ាងសំខាន់ជួយអាយុជីវិតអ្នកជំងឺ និងផ្តល់ជាប្រយោជន៍សម្រាប់សុខុមាលភាពសាធារណៈ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានជួបពិភាក្សាការងារលំអិតអំពីផ្នែកបណ្តុះបណ្តាលធនធានសុខាភិបាល (Academic training for healthcare professionals) ជាមួយលោកសាស្ត្រាចារ្យ Prof. Philip CHIU ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង (Faculty of Medicine, the
Chinese University of Hong Kong)។ ជំនួបនេះ បានផ្តោតជាពិសេសលើវឌ្ឍនភាពបណ្តុះបណ្តាលធនធានសុខាភិបាលក្រុងហុងកុង និងកម្ពុជា ទាំងកម្មវិធីសិក្សាទ្រឹស្តី និងការអនុវត្តន៍ក្នុងមន្ទីរពេទ្យ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង តាមរយៈលោកសាស្ត្រាចារ្យ Philip CHIU និងក្រុមការងារ ដែលជាគោលអភិវឌ្ឍន៍រួមគ្នាលើវិស័យសុខាភិបាល ពិសេសអំពីកិច្ចការបណ្តុះបណ្តាលធនធានសុខាភិបាល។
ក្រោយពីជំនួបពិភាក្សាអំពីកិច្ចការបណ្តុះបណ្តាលធនធានសុខាភិបាលជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចិន ទីក្រុងហុងកុង ប្រតិភូសុខាភិបាលកម្ពុជា ត្រូវបានទទួលអញ្ជើញទស្សនកិច្ច មន្ទីរពេទ្យ Prince of Wales Hospital ពិនិត្យវឌ្ឍនភាព នៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ដំណើរការរៀបចំមន្ទីរពេទ្យ ការគ្រប់គ្រងធនធានមនុស្ស ដំណើរការទទួលអ្នកជំងឺ និងពិនិត្យពិភាក្សាកិច្ចការប្រឈម រួមទាំងដំណោះស្រាយ តាមរយះការផ្លាស់ប្តូរបទពិសោធន៍៕
សូមបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់អាជ្ញាធរសុខាភិបាល របស់តំបន់រដ្ឋបាល ពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន7 days ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន1 week ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
ព័ត៌មាន7 days ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
ព័ត៌មាន7 days ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន1 week ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
កីឡា7 days ago
លោក Koji រំពឹងកូនក្រុមលេងបានល្អ ទល់ក្រុមអារូបា ដែលជាបទពិសោធន៍ថ្មី សម្រាប់ក្រុមគោព្រៃកម្ពុជា
-
កីឡា7 days ago
វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ
-
ព័ត៌មាន1 week ago
ដឹងច្បាស់ហើយករណីសង្ស័យផ្ទុះមីនតោន ចំកណ្តាលផ្ទះវីឡាតឿនៅក្រុងបាវិតគឺផ្ទុះដោយផាវគ្រាប់បែកនិងកាំជ្រួច