ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការនៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពិភាក្សាពង្រីកសេដ្ឋកិច្ច ជាមួយគ្នា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ អគ្គលេខាធិការនៃអង្គ ការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាមានការទាក់ទាញខ្លាំង ហើយអាចជាគំរូនៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំងក្នុងជំនួបរវាងអ្នកវិនិយោគមកពី ២៤ ប្រទេសជាមួយ និងអ្នកវិនិយោគកម្ពុជា។
លោកស្រីជម្រាបបន្ថែមថា គោលបំណងរបស់លោកស្រី និងប្រតិភូមកកាន់កម្ពុជា នៅពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងនិរន្តភាពតទៅ។ ដំណើរទស្សនកិច្ចរបស់លោកស្រីនៅពេលនេះជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបតិ្តការតទៅអនាគត។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរចំពោះជំនួបជ័យនៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្តេចបានមានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ប្រទេសយើង នឹងតំបន់យើង មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។
សម្ដេចតេជោមានប្រសាសន៍ បន្ថែមថា យើងគប្បីរួមគ្នាបង្កឱកាសចាប់យកសក្កានុពលទាំងឡាយដើម្បី មិនត្រឹមតែពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធនៃផ្នែកនយោបាយ។

ក្នុងឱកាសនោះ សម្តេចតេជោបានជម្រាបជូនលោកស្រីថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្ដេចចង់បាន គឺជំរុញការអនុវត្ត ចលនាសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ និងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានមានដំណើរការប្រក្រតីភាពឡើងវិញ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង