ព័ត៌មាន
រយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣ពាន់ករណីដកហូតថ្នាំញៀនជាង១តោន
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរយៈពេលជិត ៤ខែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង ៣ពាន់ករណីដកហូតថ្នាំញៀនជាង ១តោន ។
នគរបាលប្រាប់ឲ្យដឹងថា សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រយៈពេលជិត ៤ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៣១២២ករណី ឃាត់មនុស្ស ៨១៧១នាក់ ស្រី ៦៧៤នាក់ ក្នុងនោះ ជនបរទេស ១៩២នាក់ ស្រី ១១នាក់ មាន ៨សញ្ជាតិ ។
នគរបាលបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង ៣១២២ករណី រួមមាន ជួញដូរ ៤៣៨ករណី ឃាត់ ១១៦៨នាក់ ដឹកជញ្ជូន រក្សាទុក១៤៨២ករណី ឃាត់២៧៥៨នាក់ ផលិតកែច្នៃ ៤ករណី ដាំដុះ ៥ករណី ចាត់ចែង សម្រួល ៨ករណី បើកបរក្រោមឥទ្ធិពលគ្រឿងញៀន ១៣ករណី ឃាត់២២នាក់ ប្រើប្រាស់ ១១៧២ករណី ឃាត់៤១៨៦នាក់ អនុវត្ដន៍ដីកា ២២៣ដីកា ចាប់១៨៧នាក់ដកហូតវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទ ១Tone និង ជាង ៦៤០Kg កញ្ឆាស្ងួត ជាង ១៤៨Kg , កញ្ឆាស្រស់ ១២,០៤៩ដើម និង សារធាតុគីមីផ្សំ ជាង ៥៣៤Kg រថយន្ត ៦៨គ្រឿង , ម៉ូតូ ៨៣៦គ្រឿង , ទូរស័ព្ទ ២៨៩៥គ្រឿង , ជញ្ជីង ២៨៧គ្រឿង , អាវុធខ្លី២២ដើម និងអាវុធវែង ១១ដើម ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ប្រសិនបើបានដឹងថា ទីណា កន្លែងណា មានលួចលាក់ប្រព្រឹត្តបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ឬទីតាំងផលិត ចែកចាយ ទីតាំងស្តុកគ្រឿងញៀន សូមទាក់ទង និងផ្ដល់ព័ត៌មានទៅសមត្ថកិច្ចជំនាញតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ ចំនួន ៥ខ្សែ ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart) , 066 661 661 (Metfone) សមត្ថកិច្ចនឹងលាក់ការសម្ងាត់ជូន ៕ តារាវុទ្ធី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា