Traveling
មិនបាច់ទៅណាឆ្ងាយ នៅតែក្បែរភ្នំពេញក៏មាន Resort អាចស្នាក់កម្សាន្តបានដែរ
ថ្ងៃចុងសប្តាហ៍មិនដឹងថាគួរទៅលេងនៅកន្លែងណាមែនទេ? ថ្ងៃនេះ Admin មានកន្លែងកម្សាន្តថ្មីមួយចង់មកណែនាំឲ្យប្រិយមិត្តបានស្គាល់។ Resort មួយកន្លែងនេះមានឈ្នោះថា “ Phummara Resort” ដែលមានទីតាំង
ថ្ងៃចុងសប្តាហ៍មិនដឹងថាគួរទៅលេងនៅកន្លែងណាមែនទេ? ថ្ងៃនេះ Admin មានកន្លែងកម្សាន្តថ្មីមួយចង់មកណែនាំឲ្យប្រិយមិត្តបានស្គាល់។ Resort មួយកន្លែងនេះមានឈ្នោះថា “Phummara Resort” ដែលមានទីតាំងស្ថិតនៅក្នុងឃុំ ល្វាសា ស្រុកល្វាឯម ខេត្តកណ្តាល។




នៅទីនេះរៀបចំឡើងជាលក្ខណៈបែបធម្មជាតិអមទៅដោយដើមឈើតូចធំម្លប់ត្រជាក់ ខ្សល់អាកាសបរិសុទ្ធ ជៀសឆ្ងាយពីសម្លេងរំខាន។ ក្រៅពីបានសម្រាកនៅក្នុងបរិយាកាសធម្មជាតិ កន្លែងស្នាក់នៅមានផាសុខភាពហើយនោះ ប្រិយមិត្តក៏នឹងបានភ្លក្សជាមួយនឹងរសជាតិអាហារបែបខ្មែរដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។




សម្រាប់អាហារនៅទីនេះ គឺផ្តោតទៅលើអាហារខ្មែរគ្រប់មុខតែម្តង។ ចំណែកឯបន្លែត្រីសាច់វិញ គឺសុទ្ធសឹងតែជាបន្លែធម្មជាតិ ដែលបងប្អូនកសិករខ្មែរយើងបានដាំដុះ។



បានមកសម្រាកលំហែរនៅកន្លែងស្ងប់ស្ងាត់ធម្មជាតិ និងបានទទួលទានអាហារខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះពិតជាបានរំសាយអស់ទុកកង្វល់ និងមានថាមពលសម្រាប់វិលត្រឡប់មកចាប់ផ្តើមការងារនាថ្ងៃដើមសប្តាហ៍វិញថែមទៀតផង។





សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទៅសម្រាកលំហែរនៅ Phumara Resort អាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ ០១១ ២៩៥ ៨៨៨ ឬអាចចូលទៅកាន់ facebook Page ដើម្បីសាកសួរព័ត៌មានបន្ថែមបាន៕
អត្ថបទដោយ៖ កូនទន្សាយតូច
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង