ព័ត៌មាន
អាជ្ញាធរមីនរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង
(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរមីន បានរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងក្រោមកិច្ចសម្រប សម្រួលដោយ ធម្មបណ្ឌិត អៀង សុធារ៉ា និងឯកឧត្តមបណ្ឌិត ម៉ីកល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។
បទឧទ្ទេសនេះ ប្រព្រឹត្តិទៅក្នុងគោលបំណងដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ដើម្បីឱ្យស្ថាប័នមានការអភិវឌ្ឍ និងទទួលបានការវាយតម្លៃខ្ពស់ មន្រ្តី-បុគ្គលិក ត្រូវមានភាពស្មោះត្រង់ ការទទួលខុស ត្រូវ និងចេះគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមបន្តទៀតថា ការគ្រប់គ្រង និងដឹកនាំស្ថាប័ន ត្រូវប្រព្រឹត្តិទៅដោយផ្អែកលើគុណសម្បត្តិ និងមានគុណធម៌ ហើយលក្ខណៈសំខាន់ៗនៃភាពដឹកនាំប្រកបដោយគុណធម៌ ត្រូវមានសុចរិតភាព ភាពស្មោះត្រង់ ការគោរពអ្នកដល់អ្នកដទៃ ភាពទំនួលខុសត្រូវ និងភាពយុត្តិធម៌។
ជាចុងបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកអាជ្ញាធរមីនទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដេីម្បីដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីននៅកម្ពុជា ឱ្យទទួលបានជោគជ័យស្របតាមចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា