Uncategorized
កសិករស្រុកឈូកថា ហ្ហុងផ្តល់ប្រាក់ចំណូលច្រើនជាងដំណាំផ្សេងៗ បើសិនតម្រូវការ និងទីផ្សារល្អដូចបច្ចុប្បន្ន
កសិករដាំដំណាំល្ហុងនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានលើកឡើងថា ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ប្រមូលទិន្នផលបានច្រើន និងជាប្រចាំ ខណៈដែលទីផ្សារល្ហុងទុំកំពុងមានហាងឆេងល្អ១គីឡូចន្លោះពី១០០០ ទៅ១៥០០រៀល។ កសិករបញ្ជាក់ថា គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងនោះទេ ប្រសិនបើតម្រូវការ និងទីផ្សាររក្សាបាននូវតម្លៃល្អដូចបច្ចុប្បន្ន។
កសិកររស់នៅឃុំត្រពាំងបី ស្រុកឈូក លោក សូ ងឹម បានប្រាប់ឲ្យដឹងថា លោកបានដាំដំណាំល្ហុងបីប្រភេទ មានពូជល្ហុងហូឡែន ល្ហុងទឹកឈូ និងល្ហុងបន្លែខ្លះ នៅលើផ្ទៃដីជាងកន្លះហិកតា។ ដំណាំល្ហុងងាយស្រួលដាំ និងថែទាំ ផ្តល់ទិន្នផលខ្ពស់ និងជាប្រចាំ ហើយប្រសិនបើការថែទាំដាក់ទឹក និងជីបានល្អ ល្ហុងអាចមានអាយុជាង២ឆ្នាំ។
កសិកររូបនោះ បានបន្តថា កាលពីមុនដោយសារខ្វះចំណេះដឹងផ្នែកទីផ្សារ ពេលដាំល្ហុងបាន អត់ដឹងថាត្រូវយកទៅលក់នៅឯណា ល្ហុងទុំចោលពេញចម្ការ។ ឥឡូវក្រោយមានការណែនាំពីមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុក លោករកតែល្ហុងលក់ឲ្យគេមិនទាន់ សព្វថ្ងៃល្ហុងទុំ ១គីឡូចន្លោះពី១០០០ទៅ១៥០០រៀល។ ហើយបើតម្លៃនេះ នៅរក្សាបានស្ថិតស្ថេរ គ្មានដំណាំណាអាចរកប្រាក់ចំណូលបានច្រើនជាងដំណាំល្ហុងទេ។
មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី លោក ជឹម ង៉ុយ បានបញ្ជាក់ថា ឃុំត្រពាំងបីមានសក្តានុពលលើវិស័យកសិកម្ម កសិករឃុំនេះដាំដំណាំ និងបន្លែចម្រុះ។ដោយឡែកដំណាំល្ហុង ក៏មានប្រជាពលរដ្ឋដាំច្រើនគ្រួសារ ប៉ុន្តែពូជល្ហុងបន្លែ នៅមិនទាន់មានទីផ្សារល្អដូចពូជល្ហុងហូឡែន និងពូជល្ហុងទឹកឈូទេ៕
-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន5 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន5 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន5 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន5 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក