ព័ត៌មាន
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី យាងចែកអំណោយជូនជនភៀសសឹកចំនួនជាង ២០០គ្រួសារ នៅស្រុកចុងកាល់
ឧត្តរមានជ័យ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយាង និងអញ្ជើញផ្តល់អំណោយដល់ជនភៀសសឹកចំនួន ២៦០គ្រួសារ នៅវត្តអាតោ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សម្តេចព្រះមហាសង្ឃរាជ មានព្រះរាជបន្ទូលថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគាំទ្រ និងយកចិត្តទុកដាក់ឧបត្ថម្ភដល់ជនភៀសសឹក និងកងទ័ពជួរមុខ បន្ទាប់ពីមានការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ។
នាឱកាសនោះ សម្តេចបានថ្លែងអំណរគុណដល់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានតាមដាន និងចុះជាប់ជាប្រចាំ ដើម្បីពីសុខទុក្ខរបស់ជនភៀសសឹក ដែលប្រឈមខ្វះខាតស្បៀង គ្រឿងឧបភោគ បរិភោគអំឡុងស្នាក់នៅជំរុំជនភៀសសឹក។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមសម្តែងអំណរព្រះគុណចំពោះទឹកព្រះទ័យរបស់សម្តេចព្រះមហាសង្ឃរាជ ដែលបានយាងចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនជនភៀសសឹក, ទឹកព្រះទ័យរបស់សម្តេច បង្ហាញថា ទោះក្នុងកាលៈទេសៈណាទាំងអាណាចក្រ និងពុទ្ធចក្រ គឺជាប្រជាជាតិតែមួយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនគ្រួសារកងទ័ពទាំងអស់ និងសូមឱ្យគ្រួសារកងទ័ពបន្តថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់