ព័ត៌មាន
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្តពលិកមកពី៤៧ប្រទេសជុំវិញពិភពលោក
សម្រាប់ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្តពលិកមកពី៤៧ប្រទេស ជុំវិញពិភពលោក ដែលមានអត្តពលិកសរុបជាង៤ពាន់នាក់ ក្នុងនោះ អត្តពលិកបរទេសសរុបមានជិត ១ពាន់នាក់។

ផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ BTV ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា បានមានប្រសាសន៍ថា ទិវានេះមែនទែនទៅ ត្រូវរៀបចំនៅថ្ងៃទី៣ខែសីហា ប៉ុន្តែដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា.ថៃ ត្រូវលើកពេលមករៀបចំនៅថ្ងៃទី៣១ខែសីហា ក្នុងនោះសង្កេតឃើញមានអត្តពលិកចូលរួមនៅតែមានចំនួនច្រើន ដែលមានរហូតដល់ជាង៤ពាន់នាក់ និងមកពី៤៧ប្រទេសជុំវិញពិភពលោក ដែលទំាងអស់នេះដោយសារអត្តពលិក នៅតែមានការជឿជាក់ចំពោះរាជរដ្ឋាភិបាល ទើបបណ្តាលធ្វើឱ្យអត្តពលិក ពុំមានការព្រួយបារម្ភពីសុវត្ថិភាពឡើយ។
ចំណែកអត្តពលិកបរទេស បានប្រាប់ដែរថា អត្តពលិកបរទេស ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា បានប្រព្រឹត្តដោយភាពសប្បាយរីករាយ ដោយសារពួកគេជឿជាក់លើការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺពុំមានការភ័យខ្លាចពីសុវត្ថិភាព ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃនៅពុំទាន់មានភាពល្អប្រសើក្តី។
ដោយឡែកសម្រាប់អត្តពលិកកម្ពុជាវិញ ក៏បានបង្ហាញពីភាពសប្បាយរីករាយផងដែរ ដែលមានអ្នកចូលរួមរត់ប្រណាំងយ៉ាងច្រើនកុះករ មានទំាងអត្តពលិកជាតិ និងអន្តរជាតិ ហើយពួកគាត់ក៏ជឿជាក់លើរាជរដ្ឋាភិបាលផងដែរចំពោះបញ្ហាព្រំដែន។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ បានបង្វែប្រធានបទរត់ដើម្បីសន្ដិភាព សាមគ្គីភាព ភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងរក្សាការពារបេតិកភណ្ឌរបស់មនុស្សជាតិ ក៏ដូចជាការរួមចំណែកជួយគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយឆ្នាំនេះមានអត្តពលិកចូលរួមប្រមាណ៤២២៤នាក់ មកពី៤៧ប្រទេស ក្នុងនោះមានអត្តពលិកបរទេសសរុបមានជិត១ពាន់នាក់ និងអត្តពលិកខ្មែរមានជាង៣ពាន់៤០០នាក់ ហើយប្រទេសចិនមានអត្តពលិកចូលរួមច្រើនជាងគេ៕ អត្ថបទ៖ គង់ រ៉េន








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព