ព័ត៌មាន
សម្ដេចធិបតី អបអរលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ខណៈកម្ពុជារងចាំធ្វើការជាមួយគ្នាស្ដារទំនាក់ទំនង និងសន្តិភាពប្រទេសទាំងពីរឡើងវិញ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិត អបអរសាទរចំពោះលោក Anutin Charnvirakul ដែលក្លាយជានាយករដ្ឋមន្ត្រីទី៣២ នៃព្រះរាជាណាចក្រថៃ ខណៈកម្ពុជាកំពុងរងចាំធ្វើការជាមួយគ្នា ដើម្បីស្ដារទំនាក់ទំនង និងសន្ដិភាពរវាងប្រទេសទាំងពីរឡើងវិញ។
តាមរយៈលិខិតអបអរសាទរនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ លោក Anutin នាយករដ្ឋមន្ត្រីថៃថ្មីថា ទាំងកម្ពុជា និងថៃ គឺជាប្រទេសជិតខាងគ្នាដោយភូមិសាស្ត្រ និងសមាជិកអាស៊ាន។ សម្ដេចបានថ្លែងថា សន្តិភាព ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ គឺជាសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។
សម្ដេចនាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា សម្ដេចសង្ឃឹមយ៉ាងមុតមាំថា ជាមួយ នឹងការប្តេជ្ញាចិត្តរួមគ្នារវាងសម្ដេច និងនាយករដ្ឋមន្ត្រីថៃថ្មីក្នុងការកសាងទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជនកម្ពុជា-ថៃ នឹងទទួលបាននូវភាពរុងរឿង និងរីកចម្រើនប្រកបដោយសុខដុមរមនា និងសប្បាយរីករាយ។
ជាមួយនឹងស្មារតីនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអះអាងថា សម្ដេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Anutin Charnvirakul ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមគ្នារវាងព្រះរាជាណាចក្រទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា៕


-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត