កីឡា
វត្តមានកិត្តិយសកំពូលអ្នកប្រដាល់ហ្វីលីពីន Pacquiao នឹងមកខ្មែរចូលរួមកម្មវិធីប្រដាល់ហនុមាន
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបាននិយាយក្នុងបទសម្ភាសថា លោក Manny Pacquiao នឹងចូលរួមក្នុងកម្មវិធីប្រដាល់អន្តរជាតិនៅកោះពេជ្រ
ស្វាគមន៍វត្តមានកិត្តិយសស្តេចប្រដាល់ពិភពលោក Manny Pacquiao ក្នុងព្រឹត្តិការណ៍ សង្វៀនហនុមាន គុនខ្មែរខាងមុខនេះ។
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបាននិយាយក្នុងបទសម្ភាសថា លោក Manny Pacquiao នឹងចូលរួមក្នុងកម្មវិធីប្រដាល់អន្តរជាតិនៅកោះពេជ្រ។ បែបណាក្តីនៅមិនទាន់មានព័ត៌មានលំអិតថាតើអ្នកប្រដាល់ឆ្នើមរបស់ហ្វីលីពីននឹងធ្វើអ្វីខ្លះសម្រាប់វត្តមាននៅលើទឹកដីកម្ពុជាសាជាថ្មីនេះ។

លោក គង់ វិសាល តំណាងទូរទស្សន៍បាយ័នបានលើកឡើងថា ៖«ក្នុងមហាព្រឹត្តិការណ៍ប្រដាល់ហនុមានគុនខ្មែរ យើងបានរៀបចំសម្រិតសម្រាំងនូវកំពូលអ្នកប្រយុទ្ធចំនួន៤នាក់ សុទ្ធសឹងតែជើងខ្លាំងលំដាប់ប្រទេសដើម្បីប្រកួតគ្នាលក្ខណៈដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុង។ ក្នុងមួយរាត្រី អ្នកឈ្នះជើងឯកនឹងទទូលបានប្រាក់រង្វាន់ចំនួន៥ពាន់ដុល្លារអាមេរិក និងគ្រប់គ្រងខ្សែក្រវាត់សហព័ន្ធគុនខ្មែរ KKF និងទូរទស្សន៍បាយ័ន។ ក្នុងនាមទូរទស្សន៍បាយ័នដែលជាអ្នកផ្សាយផ្ទាល់នូវមហាព្រឹត្តិការណ៍ប្រដាល់នេះ ខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូនចូលរួមទស្សនា លើកទឹកចិត្តកីឡាកររបស់យើងឲ្យបានច្រើនកុះករ»។

កម្មវិធីប្រកួតគុនខ្មែរអន្តរជាតិនេះមានការប្រកួតដណ្តើមខ្សែក្រវាត់ម៉ារ៉ាតុងដែលមានប្រាក់រង្វាន់៥ពាន់ដុល្លារអាមេរិក និងការប្រកួតមិត្តភាពអន្តរជាតិ៣គូ។ សម្រាប់ការប្រកួតខ្សែក្រវាត់ម៉ារ៉ាតុងមានកីឡាករ អេ អាំម៉ារីនភូថង, សូត្រ វាសនា, ឡុង សំណាង និង ផាន់ គ្រាន់។ លទ្ធផលនៃការចាប់ឆ្នោតសម្រាប់ជុំទី១គឺកីឡាករ អេ អាំម៉ារីនភូថង ត្រូវប្រកួតជាមួយ សូត្រ វាសនា ខណៈ ឡុង សំណាង ត្រូវប៉ះ ផាន់ គ្រាន់។ អ្នកដែលទទួលបានជ័យជម្នះនៅជុំទី១នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងជើងឯកដែលប្រាក់រង្វាន់៥ពាន់ដុល្លារ និងជើងឯករងទទួលបាន៣ពាន់ដុល្លារ៕




កែសម្រួល និងរៀបរៀងដោយ៖ HaTi
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន7 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង