ព័ត៌មាន
រៀបចំក្រុងពាលី ត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»
ដើម្បីត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ បានប្រកាសនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ៥ សីហា នៅព្រឹកមិញនេះមានការរៀបចំពិធីក្រុងសែនពាលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីត្រៀមបើកការដ្ឋានសាងសង់នៅពេលខាងមុខ។

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះរូបភាពពិធីក្រុងសែនពាលីសុំម្ចាស់ទឹកម្ចាស់ដីរុះរើកាយគាស់ រៀបចំកន្លែង ដើម្បីត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ផន រឹម បានឲ្យកម្ពុជាថ្មីដឹងថា កម្មវិធីក្រុងសែនពាលីបានរៀបចំឡើងនៅព្រែកតាកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។


ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការ “កំពង់ផែពហុបំណងកំពត” របស់ក្រុមហ៊ុនកំពតផតនៅក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសកំណត់យកថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចបានគូសបញ្ជាក់ថា ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅខេត្តទិសនិរតិ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ដើម្បីឲ្យគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រក្លាយជាសមិទ្ធផលជាក់ស្ដែង សម្តេចធិបតីក៏អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បន្តគាំទ្រគម្រោងប្រវត្ដិសាស្ដ្រនេះដើម្បីជាប្រយោជន៍ជាតិរហូតដល់គម្រោងលេចចេញជារូបរាងទ្បើងនិងរួចរាល់ជាស្ថាពរ។


គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោងត្រូវប្រើពេលវេលាសាងសង់ ៤ ឆ្នាំ និងចាយថវិកាប្រមាណ ១ ៧០០ លានដុល្លារ។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភវឌ្ឍកម្ពុជាបានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូនណនតេជោ អាចធ្វើឲ្យថ្លៃដឹកជញ្ជូនទំនិញចេញពីកម្ពុជាចំណេញប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។ តាមរយៈគម្រោងព្រែកជីកហ្វូណននឹងសម្រួលថ្លៃដឹកជញ្ជូន ធ្វើឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងថ្លៃដឹកជញ្ជូនជាមួយប្រទេសជិតខាង។
លោក ស៊ុន ចាន់ថុល បានអះអាងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិដែលធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។បើតាមលោក ស៊ុន ចាន់ថុល ព្រែកជីកដែលមានប្រវែងជាង ១៨០ គីឡូម៉ែត្រនេះ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់បុរាណ។ ដូច្នេះការអភិវឌ្ឍន៍គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ ៣ ពាន់តោន អាចធ្វើចរាចរណ៍បានតែប៉ុណ្ណោះ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ