ព័ត៌មាន
ប្រជានុរាស្ត្របង្ហាញការគោរព និងថ្វាយព្រះពរសម្ដេចយាយក្នុងឱកាសថ្ងៃចម្រើនព្រះជន្ម
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា យាងចូល៨៩វស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ថ្ងៃនេះក៏ជាថ្ងៃឈប់សម្រាកសម្រាប់កម្ពុជាផងដែរ។ ក្នុងឱកាសពិធីចម្រើនព្រះជន្មនេះ ប្រជាពលរដ្ឋជាកូន ជាចៅ បានសម្ដែងនូវការសាទរ ក៏ដូចជាថ្វាយព្រះពរដល់សម្ដេចយាយ សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ បន្តគង់ជាម្លប់សម្រាប់ដ៏ត្រជាក់ត្រជុំសម្រាប់កម្ពុជា។

ប្រជានុរាស្ត្រកម្ពុជា ជាអ្នកបំពេញការងាររដ្ឋ បំពេញការងារឯកជន ក៏ដូចជាសិស្សានុសិស្សសុទ្ធតែទទួលបានការឈប់សម្រាករយៈពេលមួយថ្ងៃ ក្នុងពិធីចម្រើនព្រះជន្មគម្រប់ ៨៨ ព្រះវស្សា ឈានចូល ៨៩វស្សា របស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ នាព្រឹកថ្ងៃឈប់សម្រាកនេះប្រជានុរាស្ត្រ ជាកូនជាចៅ បានមកលេងកម្សាន្តនៅមុខព្រះបរមរាជវាំង ដែលមានការតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងនាមជាកូនជាចៅរស់នៅក្រោមម្លប់ដ៏ត្រជាក់ត្រជុំ ពួកគាត់បានសម្ដែងនូវស្នាមញញឹម ក៏ដូចជាការថ្វាយព្រះពរសម្ដេចយាយ ក្នុងឱកាសចម្រើនព្រះជន្មប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ បន្តគង់ជាម្លប់សម្រាប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្ត្រកម្ពុជាគ្រប់រូប។
ទន្ទឹមនឹងការថ្វាយព្រះពរពលរដ្ឋបានមើលឃើញពីព្រះរាជហឬទ័យ សណ្ដោសប្រណី ស្រឡាញ់ប្រជានុរាស្ត្រ របស់សម្ដេចយាយ គ្រប់កាលៈទេសៈ។

ក្នុងឱកាសពិធីចម្រើនព្រះជន្មនេះដែរ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋ បានបង្ហោះនូវ សារថ្វាយព្រះពរ ភ្ជាប់ជាមួយព្រះឆាយាល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ សម្រាប់ព្រះរាជពិធីចម្រើនព្រះជន្មនេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំពិធីសំខាន់មួយចំនួន ដើម្បីអបអរសាទរផងដែរ។ ពិធីទី១ គឺជាពិធីថ្វាយបង្គំថ្វាយព្រះពរ និងពិធីចម្រើនព្រះជន្មាវស្សា ពិធីទី ២ ជាការបញ្ចាំងខ្សែភាពយន្តរឿង «ព្រៃប្រសិទ្ធិ» និងកម្មវិធីទី៣ ជាកម្មវិធីពិព័រណ៍ព្រះបរមព្រះឆាយាល័ក្ខណ៍៕





អត្ថបទ៖ គឹម ហុក
-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប