ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់ឱកាសសម្រាប់យុវជន សិក្សាវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ Cambodia Film Commission និង CINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា តាមរយៈការបណ្តុះបណ្តាលជំនាញនេះ យើងមានធនធានយុវជនថ្មីៗ ដែលបានបោះជំហានចូលក្នុងវិស័យភាពយន្តកម្ពុជា។ ថ្វីត្បិតថាការបណ្តុះបណ្តាលមានរយៈពេលខ្លី ក៏ប៉ុន្តែវាជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញបណ្តុះគំនិត គិតស្រលាញ់របស់យុវជន ពិសេសផ្តល់ឱកាសជាលក្ខណៈបច្ចេកទេសភាព ហើយបោះជំហានចូលក្នុងការផលិតភាពយន្តទាំងខ្នាតខ្លី និងខ្នាតវែង នាពេលខាងមុខ។







អត្ថបទ: BTV NEWS
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ