ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ តទៅ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ នឹងអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ, ចូលរួមក្នុងបទបង្ហាញ និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective)។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនដែលជារដ្ឋមន្ត្រី១០រូបផ្សេងទៀត ក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable)។ ក្នុងបេសកកម្មនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី នៃក្រសួងគ្រប់គ្រងបុគ្គលិក (Ministry of Personnel Management) របស់សាធារណរដ្ឋកូរ៉េ និងជំនួបទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងទៀតដែលបានចូលរួម។
សូមជម្រាបថា ដំណើរ ទស្សនកិច្ចផ្លូវការទៅ ប្រទេស កូរ៉េ ខាងត្បូងនាពេលនេះ ជាការអញ្ជើញរបស់ ឯកឧត្តម LI Junhua, UN Under-Secretary-General ចូលរួមវេទិកាសេវាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ (UN Public Service Forum and UN Public Service Award) ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ។ វេទិកានេះ ត្រូវបានសហការរៀបចំដោយ The United Nations Department of Economic and Social Affairs (UN DESA) និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយផ្តោតលើតួនាទីនៃការជំរុញនវានុវត្តន៍ និង ការផ្លាស់ប្តូរនៅក្នុងវិស័យសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ន និងអនាគត។
អត្ថបទ: BTV NEWS

-
ព័ត៌មាន4 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
ព័ត៌មាន1 week ago
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
-
កីឡា6 days ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា6 days ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា6 days ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
-
កីឡា6 days ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់