ព័ត៌មាន
សេចក្តីថ្លែងការណ៍៖ សហភាពពលកម្មជាតិកម្ពុជា ប្រាប់ទៅបណ្ដាញអ្នកបញ្ជាទិញពីរបាយការណ៍បំភ្លៃរបស់សង់ត្រាល់
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិត៧ម៉ឺននាក់ កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ ជូនបណ្ដាញអ្នកបញ្ជាទិញចំពោះរបាយការណ៍របស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា «សង់ត្រាល់» ដែលផ្សព្វផ្សាយ បំភ្លៃការពិត ជ្រៀតជ្រែក ញុះញង់ បំបែកបំបាក់ លាបពណ៌សហជីពនៅកម្ពុជា។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍បានប្រាប់ទៅបណ្តាញអ្នកបញ្ជាទិញទាំងអស់ កុំជឿលើរបាការណ៍អង្គការសង់ត្រាល់ ព្រោះរបាយការណ៍លើកឡើងតែបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនោះមិនស៊ីគា្ន និងចំណងជើង នៃរបាយការណ៍ ហើយពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាងសេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ។
សហភាពពលកម្មជាតិកម្ពុជា (NLC) យល់ឃើញពាក្យថា សហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើត ឡើងដោយកម្មករនិយោជិតមួយក្រុម ដែលបានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖«នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ ឯករាជ្យដែរគ្រាន់តែមានស្ថាប័នមួយចំនួនចេះតែវាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ»។

ប្រភពដដែលបន្តថា មានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិតនៅក្រោម ការបង្គាប់បញ្ជារបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេល និងបម្រើនយោបាយឱ្យជនបរទេសខិលខូចមួយចំនួន ហើយពួកគេតែងញុះញង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បាន ដើម្បីបង្កាច់បង្ខូចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើ ឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតភ័យខ្លាចបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។
ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖«សហព័ន្ធ និងអង្គ ការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួមជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង»។

សហភាពពលកម្មជាតិកម្ពុជា (NLC) បានសង្កេតឃើញថាបច្ចុប្បន្នការចុះបញ្ចិការ សហភាពសហព័ន្ធសហជីព សហជីពមូលដា្ឋនណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់ស្តីពីសហជីព។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន NLC បានស្នើសុំអង្គការសង់ត្រាល់ពិនិត្យ មើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំង ដល់សតិអារម្មណ៍របស់អ្នកវិនិយោគទុន ដែលមានស្រាប់ និងកុំឱ្យប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីៗ ដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានោះ NLC ក៏បានស្នើសុំទៅស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងអង្គការ សង់ត្រាល់ និងអង្គេតទៅលើជំនួយផ្សេងៗ ដែលអង្គ ការ សង់ត្រាល់ បានទទួលមកដើម្បីធ្វើសកម្មភាពជាប្រចាំក្នុងចេតនាបញ្ហា បំប៉ោងការពិត ញុះញ៉ង បំផ្លិចបំផ្លាញសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យមានអស្ថេរភាព ខាតប្រយោជន៍កម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣