ព័ត៌មាន
យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» មានសប្បុរសជនបរិច្ចាគជាង២០ម៉ឺននាក់ បានថវិកាជិត ៣លានដុល្លារ
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការដ៏សំខាន់ ក្នុងការរៃអង្គាសថវិកា ជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការមានរយៈពេលពេញ ១ខែ ដោយចាប់ផ្ដើមពីដើមខែមិថុនា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្របពេលដែលថ្ងៃបញ្ចប់យុទ្ធនាការខិតចូលមកដល់ ចំនួនអ្នកចូលរួមបរិច្ចាគថវិកាគាំទ្រក្នុងយុទ្ធនាការនេះ បានកើនឡើងដល់ជាង ២០ម៉ឺននាក់ និងទទួលបានថវិការហូតដល់ជិត ៣លានដុល្លារ។ នេះជាការចូលរួម ដ៏ល្អប្រសើរហួសក្ដីរំពឹងទុក។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យុទ្ធនាការ« ១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់ឆ្នាំ ២០២៤នេះ ជាយុទ្ធនាការក្រោមការផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ មានបេសកកម្មសំខាន់ គឺជំរុញឱ្យសប្បុរសជន ជាប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកប្រកបអាជីវកម្ម គ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាកជាថវិកា ១ម៉ឺនរៀល សម្រាប់ជួយគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ឱ្យមាននិរន្តរភាព។

សម្រាប់រយៈពេលជិតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការនេះ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា មើលឃើញពីការចូលរួមជាច្រើន ហួសពីការរំពឹងទុក។ អ្នកចូលរួមមានទាំង ប្រជាពលរដ្ឋទូទៅ អ្នកប្រកបរបរធាក់ស៊ីក្លូ អ្នកប្រកបរបរអាជីវកម្មនានា និងមន្ត្រីរាជការជាដើម។ ឯកឧត្តមបណ្ឌិតបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះផ្ទាល់ អ្នកចូលរួមបរិច្ចាគសរុបមានចំនួនជាង ២០ម៉ឺននាក់ ដោយទទួលបានថវិកា ២, ៩លានដុល្លាររួចមកហើយ។
ស្របពេលដែលថ្ងៃបិទបញ្ចប់យុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ខិតចូលមកដល់នេះ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវទៅកាន់សប្បុរសជនទាំងអស់ សូមបន្តចូលរួមបរិច្ចាកថវិកា ដើម្បីទ្រទ្រង់បេសកកម្មមន្ទីរពេទ្យ ក្នុងការជួយកុមារកម្ពុជា។ ការបរិច្ចាគគឺអាចធ្វើបានគ្រប់ពេលវេលា ទោះបីយុទ្ធនាការបិទបញ្ចប់ក្ដី។

សម្រាប់អាណាព្យាបាល ដែលតែងជូនកូន ជូនចៅ មកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សម្ដែងការដឹងគុណដល់មន្ទីរពេទ្យមួយនេះ។ ពួកគេលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផា មានគុណតម្លៃជាខ្លាំង ក្នុងការជួយដល់កុមារកម្ពុជា ឱ្យរស់រានមានជីវិត។ ការព្យាបាលប្រកបដោយការយកចិត្តទុកកដាក់ និងពុំមានការគិតកម្រៃថវិកា។ ភ្ជាប់ជាមួយការដឹងគុណដល់មន្ទីរពេទ្យគន្ធបុប្ផា ពួកគេជាប្រជាជនក៏សូមដឹងគុណចំពោះអ្នកជួយគាំទ្រផ្គត់ផ្គង់មន្ទីរពេទ្យឱ្យមានដំណើរការ និងសូមអំពាវនាវឱ្យមានការចូលរួមបរិច្ចាកជានិរន្ត។
សូមជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលបច្ចុប្បន្ននេះ ត្រូវការថវិកាក្នុងរង្វង់ជាង ៤០លានដុល្លារក្នុងមួយឆ្នាំក្នុងការបំពេញបេសកកម្មជួយកុមារកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ។ មន្ទីរពេទ្យគន្ធបុប្ផា បច្ចុប្បន្នមាននៅរាជធានីភ្នំពេញចំនួន ២ទីតាំង និងស្ថិតនៅខេត្ត សៀមរាប ចំនួន ១ទីតាំង៕

-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ