ព័ត៌មាន
ផ្ទះប្រជាពលរដ្ឋ៩ខ្នង ក្នុងសង្កាត់ផ្សារឆ្នាំង បាក់ស្រុតខូចខាត តែមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ
តាមការបញ្ជាក់របស់លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង(៨ខ្នងខូចខាតធ្ងន់ធ្ងរ) ផ្ទះប្រកស័ង្កសី ស្មើនឹង១២គ្រួសារ ដែលមានប្រជាពលរដ្ឋរស់នៅ៦៥នាក់ ស្រី២៩នាក់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានបាក់ស្រុតខូចខាត ដោយមិនដឹងមូលហេតុកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ តែមិនបណ្តាលអោយមានរងរបួសបងប្អូនណាម្នាក់ឡើយ។
លោកអភិបាលក្រុងបានបន្តថា ប្រជាពលរដ្ឋទាំង១២គ្រួសារនេះ បានមករស់នៅលើទីតាំងដីនេះតាំងពីឆ្នាំ១៩៨៥មក មិនដែលជួបបញ្ហាបែបនេះឡើយ។ តែនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានស្រុតដីផ្នែកខាងមុខផ្ទះចុះទៅក្រោម ធ្វើអោយផ្ទះចំនួន៩ខ្នងរងការខូចខាតមិនអាចរស់នៅបាន ។ ក្រោយពេលរងការបាក់ស្រុត រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបម្លាស់ទីប្រជាពលរដ្ឋទាំង១២គ្រួសារ អោយមករស់នៅលើដីទំនេរមួយកន្លែងនៅខាងមុខដីបាក់ស្រុតនោះបណ្តោះអាសន្ន។ ដោយឡែកក្រុមការងារនៃមន្ទីរពាក់ព័ន្ធ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច កំពុងស្រាវជ្រាវថាតើការបាក់ស្រុតនេះ បណ្តាលមកពីមូលហេតអ្វី? តែនៅខាងក្រោយផ្ទះរបស់ពួកគាត់ គឺមានបឹងចំណាស់មួយ អាចថាដីបាក់ស្រុតចូលទៅក្នុងបឹងនោះក៏ថាបាន។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជាប្រធានកិត្តិយសអនុសាខាកាបាទក្រហមកម្ពុជាក្រុង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង រួមនិងលោកឧត្តមសេនីយ៍ អ៊ុំ សុភា មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងអភិបាលក្រុងកំពង់ឆ្នាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយស្រុតផ្ទះចំនួន០៩ខ្នងផ្ទះ ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ថវិកា និងស័ង្កសីជូនភ្លាមៗផងដែរ ៕
អត្ថបទ: កាំង ហុងវាស្នា

-
ព័ត៌មាន4 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
កីឡា6 days ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា6 days ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា6 days ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
-
កីឡា6 days ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់
-
ព័ត៌មាន5 days ago
កម្ពុជាច្រានចោលការបន្តផ្សាយព័ត៌មានមិនពិតរបស់ភាគីថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»