ព័ត៌មាន
ឯកឧត្តម អ៊ឹម ឈុនលឹម អញ្ជើញនិវត្តន៍មកមាតុប្រទេសវិញ បន្ទាប់ពីចូលរួមសន្និសីទអន្តរជាតិ នៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី
នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ និវត្តមកមាតុប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអន្តរជាតិនៃតុលាការ ធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” ដែលបានប្រព្រឹត្តទៅ នាទីក្រុង St. Petersburg របស់សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

នៅក្នុងសន្និសីទអន្តរជាតិខាងលើ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បាន ថ្លែងបទអន្តរាគមន៍ ចែករំលែកអំពីសមត្ថកិច្ច និងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើយន្តការនៃការលើកកម្ពស់ និងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់។

សន្និសីទអន្តរជាតិ ដែលតុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី តែងប្រារព្ធធ្វើប្រចាំឆ្នាំ គឺជាវេទិកាមួយមានសារសំខាន់ណាស់ ដោយលើកឡើងនូវគោលការណ៏សំខាន់ៗ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ រួមទាំងផ្តល់ឱកាសដល់តុលាការ ឬក្រុមប្រឹក្សាធម្មនុញ្ញនៃបណ្តាប្រទេស ជាសមភាគីធ្វើការពិភាក្សាផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របតាមបរិបទនៃប្រទេសនីមួយៗ ក្នុងទិសដៅអភិវឌ្ឍប្រព័ន្ធធម្មនុញ្ញ និងប្រព័ន្ធច្បាប់ស្របតាមការវិវត្តនៃសភាពការណ៍ប្រែប្រួលរបស់ពិភពលោក។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីប្រចាំ ឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីបណ្តាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការកំពូលមកពី២៤ប្រទេស ដែលក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន៥ គឺ កម្ពុជា, ឥណ្ឌូណេស៊ី, ថៃឡង់ដ៍, មីយ៉ាន់ម៉ា, និងម៉ាឡេស៊ី ខណៈមានអង្គការអន្តរជាតិ និងអន្តររដ្ឋាភិបាល ចំនួន២ បានចូលរួមផងដែរ គឺ Court of the Eurasan៕


អត្ថបទ: BTV NEWS
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង