ព័ត៌មាន
ជប៉ុនកោតសសើរកម្ពុជាលើកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីនមនុស្សធម៌
ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាក្នុងខណៈចូលជួប ពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បានថ្លែងកោតសរសើរ និងអរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើកិច្ចប្រតិបត្តិការ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនវិញផងដែរ ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងផ្តល់កិច្ចសហប្រតិបត្តិការដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ៣០ឆ្នាំ ដែលកម្ពុជាបានចាត់ទុកជប៉ុនគឺជាដៃគូដ៏លេចធ្លោនិងយូរអង្វែងមួយ។ ឯកឧត្តម បានបញ្ជាក់បន្តថា ការចូលរួមរបស់ជប៉ុន ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផ្តល់ដីសុវត្ថិភាពកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងលើកកម្ពស់វិស័យកសិកម្ម ជាដើម។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្ម ភាពមីនសកល និងគាំទ្រដល់បណ្តាប្រទេសនានា ដែលមានតម្រូវ ការក្នុងវិស័យសកម្មភាពមីន។ ជាមួយគ្នានោះ កម្ពុជា សូមគាំទ្រភាពជាប្រធានរបស់ប្រទេសជប៉ុន នៃកិច្ចប្រជុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ា លើកទី២២ ឆ្នាំ២០២៥ ខាងមុខ។
នៅក្នុងឱកាសនោះឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រៅពីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជា ។ ឯកឧត្តម Ueno Atsushi ក៏បានថ្លែង ប្រាប់ឲ្យដឹងដែរថា លោកជំទាវរដ្ឋមន្រ្តីការបរទេសជប៉ុននិងប្រធានស្ថាប័ន JMAS នឹងអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៤នេះ។ ដោយក្នុងដំណើរទស្សនកិច្ចនោះ ប្រធានស្ថាប័ន JMAS នឹងចូលជួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត លី ធុជផងដែរ៕ 
អត្ថបទ: សុភារម្យ
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង