ព័ត៌មាន
ព្រះចៅអធិការវត្តក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំស្គរ ជួង និងកាំជ្រួច ត្រៀមអបអរសាទរគាំទ្រថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ»
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរួមគ្នាប្រកាសគាំទ្រ និងបានរៀបចំស្គរ ជួង កាំជ្រួច ដើម្បីត្រៀមអបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» ដែលពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។

ព្រះចៅអធិការវត្ត ពុទ្ធបរិស័តចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានបន្តថា៖ ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំរួចជាស្រេចនូវស្គរ ជួង កាំជ្រួច ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋ សែនសប្បាយចិត្តខ្លាំងដែលដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបំណងប្រាថ្នាដ៏ធំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា និងគោលបំណងប្រជាពលរដ្ឋបែបនេះ។ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោនេះឲ្យសម្រេចបាននាពេលខាងមុខ ហើយគម្រោងបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

ព្រះចៅអធិការវត្ត ពុទ្ធបរិស័តចំណុះជើងវត្តក្នុងក្រុងកំពង់ឆ្នាំង បានបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីក ហ្វូណនតេជោ នេះក្លាយជាផលប្រយោជន៍ជាប្រវត្តិសាស្រ្ដសម្រាប់ប្រជាជន និងប្រទេសកម្ពុជាបន្ថែមទៀត ៕






អត្ថបទ: កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ