ព័ត៌មាន
មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកជំរុញភាគីពាក់ព័ន្ធបន្តទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រ
នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តរួមគ្នាទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះមិនត្រឹមតែប៉ះពាល់ទៅដល់អាយុជីវិតរបស់កម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សមាជិកគ្រួសាររបស់ពួកគេដែលមានប្រមាណជាង២លាននាក់ ដែលកម្មករនិយោជិតទំនុកបម្រុង ព្រមទាំងប៉ះពាល់ដល់ផលិតភាពរបស់រោងចក្រដែលពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេផងដែរ។

លោក គឹម បញ្ញា បានអំពាវនាវបែបនេះក្នុងសិក្ខាសាលាស្តីពីការចែករំលែកការអនុវត្តល្អ និងបទពិសោធន៍ អំពី «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» ដែលរៀបចំឡើងនៅ សណ្ឋាគារភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោក គឹម បញ្ញា បានបញ្ជាក់ថា តាមការអង្កេតមួយក្នុងឆ្នាំ២០១៧ លើរោងចក្រចំនួន ២៣៣ នៅកម្ពុជា បានរកឃើញថា មានការបាត់បង់ពេលវេលាសរុបចំនួន ៧,៦១៩ថ្ងៃ ក្នុងអំឡុងពេល១២ខែក្នុងឆ្នាំ២០១៦ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិត។ ហើយទោះជាយ៉ាងណាក្តីក៏នៅអាចបង្ការ ទប់ស្កាត់ហានិភ័យដែលអាចកើតមានពេលធ្វើដំណើរទាំងនេះបាន តាមរយៈកម្មវិធីសំខាន់ៗមួយចំនួនដើម្បីពង្រឹងកិច្ចខិតខំរួមគ្នា និងការសហការរវាងវិស័យសាធារណៈ និងឯកជនសម្រាប់ធ្វើសកម្មភាពរួមគ្នាឆ្លើយតបនឹងបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតនៅកម្ពុជ។

លោកបន្តថា កម្មវិធី “បង្ការ និងបង្កើនការចូលរួម” ត្រូវបានបង្កើតឡើងផ្អែកតាមក្របខណ្ឌនៃយុទ្ធសាស្រ្តសុវត្ថិភាពចរាចរណ៍ដើម្បីគាំពារកម្មករនិយោជិតកម្ពុជាដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែមករា ឆ្នាំ២០១៨ រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ និងទទួលបានឱកាសសេដ្ឋកិច្ចដោយគ្មានហានិភ័យនៃការរងរបួស ពិការភាព ឬការស្លាប់។

ស្របពេលដែលកម្មវិធី “បង្ការ និងបង្កើនការចូលរួម” នឹងត្រូវបញ្ចប់នៅក្នុងដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងនាមជាអង្គការសង្គមស៊ីវិលមួយធ្វើការងារលើវិស័យចរាចរណ៍ផ្លូវគោក លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមចាត់វិធានការនៅថ្ងៃនេះបន្ថែមទៀត និងជួយក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់ កម្មករនិយោជិតកម្ពុជា៕



-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន4 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍