ព័ត៌មាន
អ្នកជំនាញភស្តុភាកម្ម និងការធ្វើដំណើរទេសចរណ៍ថា ព្រែកជីកហ្វូណនតេជោនឹងធ្វើឲ្យតម្លៃសេវាដឹកជញ្ជូនធ្លាក់ចុះ
បណ្តាអ្នកជំនាញភស្តុភាកម្ម និងការធ្វើដំណើរទេសចរណ៍ បានថ្លែងគាំទ្រ និងអបអរសាទរ ដែលកម្ពុជានឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ខណៈព្រែកជីកនេះនឹងជំរុញតម្លៃសេវាការដឹកជញ្ជូនទំនិញ និងសេវាកម្មទេសចរណ៍ធ្លាក់ចុះ ហើយជំរុញសេដ្ឋកិច្ចជាតិមានកំណើនល្អប្រសើរ។

លោកឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី អ្នកជំនាញវិជ្ជាជីវៈ វិស័យដឹកជញ្ជូន និងភស្តភាកម្ម នៃក្រមប្រឹក្សាភិបាល សមាគមភស្តុភាកម្មកម្ពុជាថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដានេះថា បច្ចុប្បន្នគ្រប់ការដឹកជញ្ជូនទំនិញតាមផ្លូវទាំងបួនប្រភេទរួមមាន៖ ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស គឺមានតែការដឹកជញ្ជូនផ្លូវទឹកទេ មានតម្លៃទាបជាងគេ ហើយតាមរយៈព្រែកជីកហ្វូណនតេជោនេះនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ និងជួយលើកកម្ពស់សេដ្ឋកិច្ចវិស័យដឹកជញ្ជូនរបស់កម្ពុជា។
លោក បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិក PATA ប្រចាំនៅកម្ពុជា ថ្លែងថា សមាគម PATA បច្ចុប្បន្នបាន និងកំពុងផ្តោតការធ្វើការងារខ្លាំងលើផ្នែកការធ្វើដំណើរទេសចរណ៍អន្តរជាតិ ហើយថា ព្រែកជីកហ្វូណនតេជោនឹងរួមចំណែកកាត់បន្ថយការចំណាយថ្លៃដើមការផលិតផលិតផលក្នុងស្រុក ហើយជាពិសេសទៀតនោះ គឺធ្វើឲ្យកម្ពុជាមានឯករាជ្យភាពក្នុងការជញ្ជូនទំនិញ និងសេវាកម្មទេសចរណ៍នានា។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗ ខណៈគម្រោងត្រូវប្រើពេលវេលាសាងសង់ ៤ ឆ្នាំ និងចាយថវិកាប្រមាណ ១ ៧០០ លានដុល្លារមានប្រវែងជាង ១៨០ គីឡូម៉ែត្រ៕

អត្ថបទ: ស៊ុម សុខជា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ