ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់ស្ថាបនាផ្លូវជនបទ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ និងការបម្រែ បម្រួលអាកាស ទាំងផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុង ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ប្រយោជន៍ដល់ការរស់នៅ របស់ប្រជា-ពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាល ល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៦ ពាន់ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, ស្ថាបនាស្ពានបេតុងចំនួន ២កន្លែង, ប្រវែងសរុប ៦០ម៉ែត្រ, ទទឹង ៨ ម៉ែត្រ, (ប្រវែង ៤៨ ម៉ែត្រ ចំនួន ១ កន្លែង និងប្រវែង ១២ ម៉ែត្រ ចំនួន ១ កន្លែង) ស្ថាបនាលូមូលមុខពីរចំនួន ៤ កន្លែង និងលូមូល មុខមួយចំនួន ១២ កន្លែង ស្ថិតនៅឃុំទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលអនុវត្តដោយ បញ្ជាការវិស្វកម្ម កងទ័ពជើងគោក។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម ឧត្តមសេនីយ៍ត្រី ដួង សុភឿន មេបញ្ជាការរងវិស្វកម្ម កងទ័ពជើងគោក តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការវិស្វកម្ម កងទ័ពជើងគោក លើកឡើងថា ដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បញ្ជាការវិស្វកម្មកងទ័ពជើងគោក បានអនុវត្តការងារនេះ ក្នុងគោលដៅជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការ ដឹកជញ្ជូនកសិផល ដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ និងជួយសម្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាដើម, ដោយបញ្ហាផ្លូវ ស្ពាន និងលូខាងលើនេះ បញ្ជាការវិស្វកម្ម បានខិតខំប្រឹងប្រែងអនុវត្តន៍សម្រេចបានតាមផែនការគ្រោងទុក។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម ចាន់ ដារ៉ុង បានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តទៅ តាមផែនការ ស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុង ឡើយ ពោលគឺការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននេះ នៅក្នុងមួយអាណត្តិៗ រាជរដ្ឋាភិបាលបានវិនិយោគលើការស្ថាបនា ផ្លូវ និងស្ពាន ដោយបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកផ្លូវ គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចជាតិ។

បន្ទាប់ពីចុះពិនិត្យគម្រោងខាងលើរួច, ឯកឧត្តម ចាន់ ដារ៉ុង និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៦៥ នាក់ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ ស្ពាន និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យបានគង់វង់យូរអង្វែង និងត្រូវចាត់ទុកសមិទ្ធផលទាំងនោះជារបស់ពួកគាត់ ។ បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ដោយក្នុងម្នាក់ៗទទួលបានក្រម៉ាចំនួន ១ ផងដែរ៕











អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង