ព័ត៌មាន
សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិបីជំនាន់ដែលជាមេបោកប្រាស់
ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បញ្ជាក់ថាសម្ទុះក្រុមមាននិន្នាការប្រឆាំងចូលគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលជាមេឆបោកក្នុងក្តីស្រម៉ៃជាមួយសមាជិករបស់ខ្លួន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត បានឱ្យដឹងថា ការធ្វើនយោបាយរយៈពេល៣០ឆ្នាំរបស់គណបក្សប្រឆាំងដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់មិនមានអ្វីដែលជាការពិត និងគោរពលទ្ធិប្រជាធិបតេយ្យនោះទេ ពោលគឺព្យាយាមរកគ្រប់វិធីសាស្រ្តដើម្បីដណ្តើមអំណាយតាមរយៈផ្លូវមិនត្រឹមត្រូវ ជាក់ស្តែងដូចជាករណីអំឡុងឆ្នាំ២០១៣ ដឹកនាំប្រជាពលរដ្ឋអុកឡុកនឹងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលនោះ។

ឯកឧត្តមបានចាត់ទុកអំពើទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់កន្លងទៅ ជាពិសេសការប្រឆាំងលើគម្រោងព្រែកជីកហ្វូណនតេជោ គ្រាន់តែដង្ហើមជីវិតនយោបាយចុងក្រោយ ក្នុងន័យបំពុលសង្គម និងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ឯកឧត្តម អះអាងថា ទណ្ឌិតក្បត់ជាតិកំពុងនិរទេសខ្លួននៅក្រៅស្រុកនេះ ជាមេដឹកនាំឆបោកក្តីស្រម៉ៃជាមួយសមាជិកខ្លួន ក្នុងការអូសទាញសមាជិកទៅប្រឆាំងផលប្រយោជន៍ជាតិ ដែលកត្តានេះនាំឱ្យចរន្តនៃការចាកចេញរបស់សមាជិកជាច្រើនផ្តាច់ខ្លួនរាប់តាំងពីសមាជិកថ្នាក់មូលដ្ឋាន។

ជាមួយគ្នា លោក ស៊ុត សារ៉េត ជាអណិកជនខ្មែរនៅប្រទេសអូស្រ្តាលី លើកឡើងថា ការដឹកនាំនយោបាយរបស់ទណ្ឌិតក្បត់ជាតិ គឺបានបោកប្រាស់ប្រជាពលរដ្ឋតាំងពីយូរអង្វែង និងមានចេតនាឈ្នានីស សងសឹក ហើយមិនមែនជាចេតនាណាមួយជួយបំពេញចំណុចខ្វះខាតទេ តែបែរជាជាន់ពន្លិចប្រជាជនដើម្បីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

ទន្ទឹមគ្នា លោកស្រី ម៉ៅ សាវឿន អាណិកជនខ្មែរ-អូស្ត្រាលី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសឈប់ជឿតាមការធ្វើប្រជាភិថុតរបស់ទណ្ឌិតក្បត់ជាតិរត់ចោលស្រុកនេះ ហើយត្រូវតាមដានព័ត៌មានពីកម្ពុជា ឬអាចធ្វើដំណើរមកកម្ពុជា ដើម្បីមើលពីការអភិវឌ្ឍន៍សម្បូរបែបជាពិសេសការទទួលចំណេះដឹងរបស់យុវជននៅកម្ពុជាមិនចាញ់នៅក្រៅប្រទេសនោះទេ។
សូមជម្រាបថា ក្រុមមាននិន្នាការប្រឆាំងមកដល់ពេលនេះបានបន្តផ្តាច់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ រាប់តាំងពីសមាជិកមូលដ្ឋាន ក៏ដូចជាសមាជិក និងថ្នាក់ដឹកនាំនៅក្រៅប្រទេស ដើម្បីងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះ និងស្មោះស្ម័គ្របម្រើជាតិ និងប្រជាជនពិតប្រាកដ៕
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS23 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា