ព័ត៌មាន
កាកបាទក្រហម នាំយកទេយ្យទាន-បច្ច័យ ប្រគេនព្រះសង្ឃវត្ដក្រពើហាក្នុងឱកាសបុណ្យចូលព្រះវស្សា
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលនិងខិតជិតចូលមកដល់នាពេលខាងមុខ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន-បច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីធ្វើបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួច ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យសហការីនាំយក ទេយ្យទាន និងបច្ចេយ មកប្រគេនដល់ជីវភាពព្រះសង្ឃ ដែលកំពុងគង់នៅសិក្សារៀនសូត្រនៅក្នុងវត្តនេះ។ ព្រះអង្គមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្នព្រះសង្ឃមកពីតាមបណ្តាខេត្តផ្សេងៗ មកសិក្សារៀនសូត្រ នៅក្នុងវត្តប្រជុំនទី ហៅវត្តក្រពើហានេះ មានចំនួនរហូតដល់ទៅ២៣១អង្គ ហើយកំពុងមានជីវភាពខ្លះខាតខ្លាំង ដោយក្នុងមួយថ្ងៃៗ ត្រូវចំណាយអង្ករចំនួន១០០គីឡូក្រាម និង បច្ចេយចំនួន១លានរៀលជាប្រចាំ សម្រាប់ផ្គត់ផ្គងចង្ហាន់ព្រះសង្ឃ។
លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានឱ្យដឹងថាបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន លោកបានជ្រាបពីថេរដីកា របស់ព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ រួច សម្តេចប្រធានលោកបានសម្រេចប្រគេនទេយ្យទាន និងបច្ចេយ ដល់វត្តប្រជុំនទី ហៅវត្តក្រពើហា ៣ដងក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះតទៅ ដែលកន្លងមក២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលធ្វើឱ្យជីវភាពរបស់ព្រះសង្ឃនៅក្នុងវត្តក្រពើហាមានការខ្វះខាតចង្ហាន់។
ព្រះចៅអធិការវត្តប្រជុំនទី សូមឱ្យមហាកុសលផលបុណ្យទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើត សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។
សូមបញ្ជាក់ថា ទេយ្យទានដែល កាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពើហារនាពេលនេះរួមមាន៖ ទៀនវស្សា១គូ អង្ករ ៥តោន, មី៥០កេស, ត្រីខ៥កេសតូច, ទឹកស៊ីអ៊ីវ១០ឡូ, ទឹកត្រី១០ឡូ, ទឹកក្រូច១០កេស, ទឹកសណ្តែក១០កេស,មៀនកំប៉ុង២កេស,ទឹកបរិសុទ្ធអារុណា១០កេស,ទឹកដោះគោខាប់២កេស,អូរវ៉ាន់ទីន២កេស,ស្ករស២៥គីឡូក្រាម,តែ៥គីឡូក្រាម,ត្រីងៀត១២គីឡូក្រាម,សាច់ក្រក១២គីឡូក្រាម,ផ្លែឈើ១កន្រ្តក, និងបច្ច័យចំនួន៤០លានរៀល។ វេរប្រគេនព្រះសិរីវិសុទ្ធិបណ្ឌិត វ័ន្ត វណ្ណោ សាដក១ និងបច្ច័យ២លានរៀល ប្រគេនព្រះសង្ឃគង់អម៤អង្គ ១អង្គបច្ច័យ៥០ម៉ឺនរៀល និង លោកអាចារ្យ យាជី តាជី ក្រណាត់សម្នាក់១ដុំ៕
អត្ថបទៈ សំ ងីម

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
-
ព័ត៌មាន4 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )