ព័ត៌មាន
NBC៖ប្រព័ន្ធធានាគារនៅកម្ពុជារក្សាភាពរឹងមាំខណៈធនាគារនៅបន្តប្រតិបត្តិការជាធម្មតា
ធនាគារ ជាតិ នៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជាគឺនៅតែមានភាពរឹងមាំ ដែលប្រតិបតិ្តការរបស់គ្រឹះស្ថានធនាគារទាំងអស់ គឺដំណើរការជាប្រក្រតីជាធម្មតា ដោយធនាគារ ជាតិ បានពន្យល់ថា នៅពេលអ្នកដាក់ប្រាក់បញ្ញើសម្រុកមកដកប្រាក់ទាំងអស់នៃប្រាក់បញ្ញើក្នុងពេលតែមួយពីគ្រឹះស្ថានធនាគារ នោះនឹងនាំឱ្យធនាគារជួបបញ្ហាការបង្វិលសាច់ប្រាក់មិនទាន់ ពោលគឺមិនមែនមានន័យថា ធនាគារអត់មានប្រាក់នោះទេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជាតាមរយៈវីដេអូឃ្លីបមានរយៈពេលជាង ៥ នាទី បានផ្សាយនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារ ជាតិនៃកម្ពុជា (NBC) បានពន្យល់ថា គ្រឹះស្ថានធនាគារទាំងអស់នៅលើពិភពលោក រួមទាំងធនាគារ នៅកម្ពុជា គឺបានដើរតួនាទីជាអន្តរការីកម្ម មានន័យថា គ្រឹះស្ថានធនាគារដែលទទួលប្រាក់បញ្ញើពីអ្នកដាក់ប្រាក់ដែលមិនទាន់មានតម្រូវប្រើប្រាស់ រួចហើយយកប្រាក់បញ្ញើទាំងនោះទៅផ្តល់ជាកម្ចីទៅដល់ប្រជាពលរដ្ឋដែលមានតម្រូវការប្រើប្រាស់ ដូចជា ទិញផ្ទះ វិនិយោគលើសណ្ឋាគារ វិនិយោគរោងចក្រ និងពង្រីកអាជីវកម្ម ជាដើម។ ការធ្វើបែបនេះ ធ្វើឱ្យចរន្តសេដ្ឋកិច្ចដំណើរការ ព្រោះប្រាក់ដែលមិនទាន់ប្រើប្រាស់អាចយកទៅប្រើប្រាស់ក្នុងនៅក្នុងចរន្តសេដ្ឋកិច្ចបាន។
លោកជំទាវបណ្ឌិត ពន្យល់ទៀតថា នៅពេលអ្នកដាក់ប្រាក់បញ្ញើសម្រុកមកដកប្រាក់ទាំងអស់នៃប្រាក់បញ្ញើកក្នុងពេលតែមួយពីគ្រឹះស្ថានធនាគារគឺពេលនោះធនាគារនឹងជួបបញ្ហាលំហូរសាច់ប្រាក់ ព្រោះធនាគារបង្វិលសាច់ប្រាក់មិនទាន់ពេលវេលា ពោលគឺមិនមែនមានន័យថា ធនាគារអត់ប្រាក់នោះទេ។ ការពន្យល់របស់ធនាគារ ជាតិនៃកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមលើបណ្តាញសង្គមថាមានធនាគារបិទទ្វា។
លោកជំទាវបណ្ឌិត អះអាងថា ប្រព័ន្ធធនាគាររបស់កម្ពុជាគឺនៅបន្តរឹងមាំដែលប្រតិបត្តិការនៅក្នុងប្រព័ន្ធធនាគារនៅដំណើរការជាធម្មតា។ លោកជំទាវបណ្ឌិត បានអំពាវនាវដល់អតិថិជនធនាគារទាំងអស់ទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយធនាគារដែលពាក់ព័ន្ធ និងរកវិធីដោះស្រាយអំពីប្រាក់បញ្ញើទាំងនោះ៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច