កីឡា
ពាន Svay Rieng Cup ផ្នែកនារី លើកទី២ ត្រឡប់មកវិញ នាខែក្រោយ
ការប្រកួតបាល់ទាត់ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ នឹងត្រឡប់មកវិញ នាខែមេសាខាងមុខ ក្រោយទទួលជោគជ័យក្នុងការរៀបចំលើកដំបូង កាលពីឆ្នាំ២០២៤ ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង កាលពីថ្មីៗ។
ប្រភពដដែលបន្ដថា ការប្រកួតរដូវកាលថ្មី ផ្នែកបាល់ទាត់នារី ប្រចាំខេត្តស្វាយរៀងនេះ ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមពីថ្ងៃជូនដំណឹង ដល់ដំណាក់ខែមីនា ឆ្នាំ២០២៦។ ចំពោះលក្ខខណ្ឌចូលរួម កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ និងអាយុ ១៤ឆ្នាំឡើងទៅ ពិសេសកីឡាការិនីត្រូវមានទីកន្លែងកំណើត នៅខេត្តស្វាយរៀង ឬកីឡាការិនី ដែលមានទីលំនៅ ឬអាស័យដ្ឋានបច្ចុប្បន្ននៅខេត្តស្វាយរៀង មុនចាប់ផ្ដើមការប្រកួតយ៉ាងហោច ១ឆ្នាំ។ រីឯកីឡាការិនីលេងឲ្យក្លិបអាជីព ចន្លោះឆ្នាំ២០២៣ ដល់បច្ចុប្បន្ន មិនអនុញ្ញាតឲ្យចូលរួមឡើយ លើកលែងមានតែឈ្មោះ តែមិនបានចូលរួមប្រកួតសូម្បី ១វិនាទី ទើបអាចចូលរួមប្រកួតបាន។
ចំពោះប្រាក់រង្វាន់ជ័យលាភី នៃពានរង្វាន់ Svay Rieng Cup ផ្នែកនារី លើកទី២ នេះដែរ រួមមានក្រុមជើងឯក ទទួលបានមេដាយមាស ពាន និងប្រាក់រង្វាន់ ៨លានរៀល, លេខ២ ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ៤លានរៀល, លេខ៣ ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ២លានរៀល និងលេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១លានរៀល។
សូមរំឮកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ រៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដើម្បីបំផុសសកម្មភាពកីឡា ក៏ដូចជាផ្ដល់ឱកាសដល់កីឡាការិនីក្នុងខេត្តបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពរបស់ខ្លួន ។ កាលពីរដូវកាលទី១ ក្រុមជើងឯកព្រឹត្តិការណ៍នេះ បានទៅក្រុម ស.ស.យ.ក ស្រុករំដួល៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច