ព័ត៌មាន
សហគ្រិននិស្សិត២០០នាក់ ចូលរួមបង្កើតគំនិតច្នៃប្រឌិតក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ វគ្គទី១ របស់សហគ្រិនខ្មែរ
ភ្នំពេញ៖ ក្រុមសហគ្រិននិស្សិតចំនួន២០០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗគ្នាចំនួន៧ នៅទូទាំងរាជធានីភ្នំពេញ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី UnipreneurCamp កម្រងទី១ ជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ (KE)។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃសហគ្រិនខ្មែរ ក្រោយចប់កម្មវិធីនេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ននិស្សិតនូវជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ ឯកឧត្តមបណ្ឌិត បានបន្តថា គោលដៅរបស់ KE គឺបង្កើតបរិយាកាសមួយ ដែលផ្តល់ភាពងាយស្រួលសម្រាប់ យុវសិស្សក្នុងការអភិវឌ្ឍ និងធ្វើនវានុវត្តន៍។ តាមរយៈការប្រមូលផ្តុំគំនិតរបស់និស្សិតមកពីមជ្ឈដ្ឋាន និងសាកលវិទ្យាល័យផ្សេងៗគ្នា KE បានជំរុញស្មារតីសហការ ដែលមានតួនាទីសំខាន់សម្រាប់ភាពជោគជ័យរបស់សហគ្រិននាពេលអនាគត។ ឯកឧត្តម បន្ថែមទៀតថា កម្មវិធី Hackathon បានបញ្ចប់ដោយក្រុមនីមួយៗ ធ្វើបទបង្ហាញជាសាធារណៈក្នុងទម្រង់សម្រាប់អ្នកវិនិយោគជាមួយនឹងការធ្វើបទបង្ហាញ គំរូដំណោះស្រាយរបស់ពួកគេ។ វិធីសាស្រ្តនេះ មិនត្រឹមតែអនុញ្ញាតឲ្សនិស្សិតអនុវត្តចំណេះដឹង ទ្រឹស្តីតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់វេទិកាមួយដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហារបស់ពួកគេផងដែរ។

ពាក់ព័ន្ធកម្មវិធីនេះដែរ លោកបណ្ឌិត Kaknika Lin សាកលវិទ្យាធិការរងផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានមានប្រសាសន៍ថា កម្មវិធីនេះបណ្តុះបណ្តាលនិស្សិតឱ្យនទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអ្វីដែលត្រូវការចាំបាច់ ដើម្បីក្លាយជាសហគ្រិនឆ្នើមមួយរូប និងតម្រូវការជាក់ស្តែងដើម្បីប្រែក្លាយគំនិតរបស់ពួកគេ ឱ្យទៅជាអាជីវកម្មដែលអាចដំណើរការបាន។ កម្មវិធីនេះ បានផ្តល់ឱកាសពិសេសសម្រាប់និស្សិត ក្នុងការរៀនពីអ្នកជំនាញ និងមិត្តនិស្សិតផ្សេងៗទៀត។

លោក Rusydi Khairul នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ Reactor School លើកឡើងថា «ការប្រារព្ធកម្មវិធី UnipreneurCamp នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ស្របគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងគោលដៅរបស់យើង ក្នុងការផ្តល់ជូននូវការអប់រំកម្រិតកំពូល ដែលបំពាក់បំប៉ននិស្សិតនូវជំនាញចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះនៅក្នុងសង្គមពិត។ ចំណាប់អារម្មណ៍ការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់សហគ្រិនវ័យក្មេងដែលបានបង្ហាញក្នុងកម្មវិធីនេះ គឺស្ទើរតែមិនគួរឱ្យជឿ ហើយរំពឹងថា នឹងឃើញគំនិតច្នៃប្រឌិតរបស់និស្សិតត្រូវបានអនុវត្តក្លាយជាការពិត»។

សូមបញ្ជាក់ថា ក្នុងវគ្គទី១នេះ សហគ្រិននិស្សិតចំនួន ៤០ក្រុម ត្រូវបានបង្កើតឡើងពោរពេញដោយភាពស្វាហាប់ និងការប្រកួតប្រជែង ហើយពួកគេបានធ្វើការស្រាវជ្រាវ និងរៀបចំបទបង្ហាញអំពីគំនិត ដំណោះស្រាយយ៉ាងល្អឥតខ្ជោះទៅកាន់គណកម្មការវាយតម្លៃ។ កម្មវិធីនេះ បានដំណើរការចាប់ពីថ្ងៃទី៦ ដល់ ៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងបំពាក់បំប៉ននិស្សិតនូវ ជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ និស្សិតទាំងអស់បាន ចាប់យកបទពិសោធន៍ជាសហស្ថាបនិកដោយផ្ទាល់ តាមរយៈការសិក្សាអំពីផ្នត់គំនិតជាសហគ្រិន និងវិធីសាស្ត្រល្អៗ ដូចជា ការរចនាផ្តោតលើអ្នកប្រើប្រាស់ (User-Centric Design) វិធីសាស្ត្របត់បែន (Lean Design) ការតេស្តសាកល្បងគំនិត (Validation) និងការកំណត់គុណតម្លៃ (Value Proposition)៕







អត្ថបទ: BTV NEWS
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង