ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី រំលេចកត្តាសំខាន់ចំនួន៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ
កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និងកត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធ ជាកត្តាកំណត់នូវសមិទ្ធផលរបស់ក្រសួងមុខងារសាធារណៈ។ នេះ ជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ»។

ថ្លែងក្នុងពិធីបើកនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រសួងអាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់ ៤យ៉ាង។ ទី១. កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការដាក់ចេញនូវវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការកំណត់អាទិភាពជាក់លាក់ សម្រាប់ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។ ទី២. កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ ដែលយើងអាចប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រទៅជាការអនុវត្តចេញជាសមិទ្ធផលពិតប្រាកដ ដែលក្នុងនោះ សម្តេចមហាបវរធិបតី តែងផ្តល់អាទិភាពខ្ពស់ចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តល់ការគាំទ្រ និងតម្រង់ទិសជាប្រចាំ។ ទី៣. កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារយើងមានចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេសមានមន្ត្រី និងថ្នាក់ដឹកនាំគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម សកម្ម យោគយល់អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន។ និង ទី៤. កត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធទាំងអស់។ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាននាពេលកន្លងមក និងដែលនឹងឈានសម្រេចបាននាពេលខាងមុខ មិនអាចកាត់ផ្តាច់ចេញពីការចូលរួម គាំទ្រ និងសហការពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់បានទេ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសនេះ បន្ថែមទៅលើអ្វីដែលក្រសួងសម្រេចបាននាពេលកន្លងមក ពិតជាមានភាពចាំបាច់ដែលក្រសួងត្រូវកំណត់ទិសដៅ សម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការកំណត់បានច្បាស់លាស់នូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង និងចំណុចខ្សោយ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងវិធីសាស្ត្រនានាដែលអាចដោះស្រាយនូវបញ្ហាប្រឈមទាំងនោះបាន ដើម្បីឈានទៅការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ខ្ញុំមានមោទនភាពខ្ពស់ ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។”








-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត